VOV WorldVOV World
បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ
22/09/2015 07:43
(VOV)_នាយប់ថ្ងៃទី២១ កញ្ញា បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ ឆ្នាំ​២០១៥ ត្រូវបានបើកជាផ្លូវការ នៅទីក្រុងម៉ូស្គូ (រុស្ស៊ី)។
បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ
បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ           (VOV)_នាយប់ថ្ងៃទី២១ កញ្ញា បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ ឆ្នាំ​២០១៥  ត្រូវបានបើកជាផ្លូវការ នៅទីក្រុងម៉ូស្គូ (រុស្ស៊ី)។ ថ្លែងមតិនៅក្នុងពិធីបើក លោក Sergey Treriomin រដ្ឋមន្ត្រីរដ្ឋាភិបាលម៉ូស្គូ និងជាប្រធាននាយកដ្ឋាន​សេដ្ឋកិច្ច​ក្រៅប្រទេស  និងទំនាក់ទំនងអន្តរជាតិម៉ូស្គូបានសង្កត់ធ្ងន់ថា៖           “ អាចនិយាយបានថា៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម​និងរុស្ស៊ី  ត្រូវបានពូនជ្រុំក្នុងរយៈពេលជាង៦០ឆ្នាំកន្លងទៅ។ទំនាក់ទំនងនេះ​បានឆ្លងកាត់រាល់ ការលំបាកសាកល្បង ហើយបន្តអភិវឌ្ឍន៍តទៅទៀត។ សកម្មភាពដូច្នេះនឹងបង្កើន ទំនាក់ទំនងខាងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ខ្ញុំ​សង្ឃឹមថា នាពេលខាងមុខ នេះ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងទាំងពីរ អាចកើនឡើងពីពីរដល់បីដង។”           ក្នុងក្របខ័ណ្ឌ​បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូនេះ នៅមានការតាំង​ពិព័រណ៌​ រូបថតស្ដីពីហាណូយ និងសិក្ខាសាលាជំរុញវិនិយោគ ពាណិជ្ជកម្ម ​ទេសចរណ៍ហា ណូយនិងម៉ូស្គូផងដែរ៕