បណ្ដាគោលដៅសេដ្ឋកិច្ចទីក្រុងហូជីមិញបន្តមានកំណើនស្ថិរភាព
01/08/2013 11:29
VOV-បើទោះបីនៅមានការលំបាកជាច្រើនក្តីប៉ុន្តែបណ្ដាគោលដៅសេដ្ឋកិច្ចសង្គមរបស់ទីក្រុងនៅបន្តមានកំណើនស្ថិរភាព។

លោក Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (phongchonglutbao.gov.vn) VOV-ថ្លែងមតិនៅកិច្ចប្រជុំពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ទីក្រុង ហូជីមិញ នាថ្ងៃទី១សីហា លោក Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងបានឲ្យដឹងថា បើទោះបីនៅមានការលំបាកជាច្រើនក្តីប៉ុន្តែបណ្ដាគោលដៅសេដ្ឋកិច្ចសង្គមរបស់ទីក្រុងនៅបន្តមានកំណើនស្ថិរភាព។ ពីឥឡូវដល់ចុងឆ្នាំ ទីក្រុងហូជីមិញបានប្រមូលផ្ដុំអនុវត្តបណ្ដាដំណោះស្រាយជំរុញកម្មវិធីស្ថិរភាព ទីផ្សារ សំដៅអាជីវកម្មតម្រូវការទំនិញចាំបាច់របស់ប្រជាជន។ លោក Le Hoang Quan បានលើកច្បាស់ថា៖ “នៅសល់៤ខែទៀតយើងប្រមូលផ្ដុំសំរេចផែនការឆ្នាំនេះ។ យើងបង្កើនការដោះស្រាយទំនិញសេសសល់ក្នុងឃ្លាំងអនុវត្តសេចក្តីសំរេចចិត្តលេខ០៨របស់ គណៈកម្មាធិការបក្សទីក្រុងអំពីផែនការរបស់ឆ្នាំ២០១៣ ទន្ទឹមនឹងនោះប្រមូលផ្ដុំ សំរាប់ផែនការឆ្នាំ២០១៤៕”
Related






