VOV WorldVOV World
បណ្ដាខឿនសេដ្ឋកិច្ច APEC បង្កើនកិច្ចសហប្រតិបតិ្តការទេសចរណ៍
31/05/2016 09:55
(VOVworld) - បណ្ដារដ្ឋមន្រ្តីនិងមន្ត្រីផ្នែកទេសចរណ៍ បានឯកភាពលើការអនុវត្តន៍យុទ្ធនាការនានាដើម្បី ទាក់ទាញបរិមាណភ្ញៀវទេសចរចំនួន៨០០លាននាក់ ទៅកាន់តំបន់នេះនាឆ្នាំ២០២៥។
បណ្ដាខឿនសេដ្ឋកិច្ច APEC បង្កើនកិច្ចសហប្រតិបតិ្តការទេសចរណ៍
បណ្ដារដ្ឋមន្រ្តីនិងប្រធានគណៈប្រតិភូចូលរួមសន្និសីទ (រូបថត៖vietnamtourism.gov.vn) (VOVworld) - រដ្ឋមន្រ្តីពាណិជ្ជកម្មបរទេសនិងទេសចរណ៍ប៉េរូលោក Magali Silva នា ថ្ងៃទី៣០ ឧសភា បានឲ្យដឹងថា​នៅសន្និសីទរដ្ឋមន្រ្តីទេសចរណ៍នៃវេទិកាសហប្រតិ បតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលទើបនឹងបញ្ចប់នៅរដ្ឋធានី Lima របស់ប៉េរូនោះ បណ្ដារដ្ឋមន្រ្តីនិងមន្ត្រីផ្នែកទេសចរណ៍បានឯកភាពលើការ អនុវត្តន៍យុទ្ធនាការនានាដើម្បីទាក់ទាញបរិមាណភ្ញៀវទេសចរចំនួន៨០០លាននាក់ ទៅកាន់តំបន់នេះនាឆ្នាំ២០២៥។រដ្ឋមន្រ្តីលោក Silva បានវាយតំលៃថា តំបន់អាស៊ី- ប៉ាស៊ីហ្វិកជាទីផ្សារអាកាសចរណ៍ធំបំផុតលើពិភពលោក ហើយការធើដំណើររបស់ ប្រជាជន ក៏ដូចជាការធ្វើអាជីវកម្មនិងទេសចរណ៍គឺជាកត្តាស្នូល ដើម្បីជំរុញកំណើន សេដ្ឋកិច្ច ពាណិជ្ជកម្មនិងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ក៏តាមរដ្ឋមន្រ្តីលោក Silva ថា ដើម្បីធ្វើអាជីវកម្មនូវសក្ដានុភាពដ៏ធំធេងពោលខាងលើ បណ្ដាខឿនសេដ្ឋ កិច្ច APEC បានឯកភាពជំរុញខ្លាំងការតភ្ជាប់ខាងនាវាចរណ៍និងបង្កលក្ខណៈងាយ ស្រួលសំរាប់ភ្ញៀវទេសចរដើម្បីបង្កើនសមិទ្ធិភាព សហប្រតិបតិ្តការនិងកាត់បន្ថយ ចំណាយ។រដ្ឋមន្រ្តីរូបនេះបានសង្កត់ធ្ងន់ថា កំណើនទេសចរណ៍នឹងជំរុញពាណិជ្ជ កម្ម​វិនិយោគ ហើយបង្កើតការងារធ្វើ ក៏ដូចជាជំរុញការអភិវឌ្ឍន៍របស់អង្គភាព អាជីវកម្មខ្នាតតូចនិងមធ្យមផងដែរ៕