បណ្ដាកិច្ចប្រជុំនៅក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១
18/02/2017 08:41
(VOVworld) - ក្នុងឆ្នាំ APEC ២០១៧ វៀតណាម កាន់ តំណែងជាអនុប្រធានក្រុម PPSTI។វៀតណាមគ្រោង នឹងលើកសំណើរអំពី ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី អង្គភាពអាជីវកម្មផ្លាស់ប្ដូរថ្មីច្នៃប្រឌិតក្នុងខឿនសេដ្ឋ កិច្ចកំពុងអភិវឌ្ឍន៍នៃ APEC។

សណ្ឋាគារ Intercontinental ជាកន្លែងដែលទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនៃ APEC (រូបថត៖លេខាធិការដ្ឋាន APEC) (VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM) លើកទីមួយ នៅទីក្រុងNha Trang ខេត្ត Khanh Hoa នោះ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ កុម្ភៈ ប្រព្រឹត្ត ទៅកិច្ចប្រជុំជាច្រើនដោយក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមសហការ រៀបចំឡើង រួមមាន៖កិច្ចប្រជុំលើក ទី៩ក្រុមយន្តការសហប្រតិបតិ្តការគោលនយោ បាយវិទ្យាសាស្ត្រ បច្ចេកវិទ្យានិង ផ្លាស់ប្ដូរថ្មី APEC (PPSTI-៩) កិច្ចប្រជុំលើកទី១អនុ គណៈកម្មការបទដ្ឋានរួម (SCSC ១)និងកិច្ចប្រជុំលើកទី៤៤ក្រុមអ្នកជំនាញការ APEC អំពីកម្មសិទ្ធិបញ្ញាវ័ន្ត (IPEG ៤៤)។ ថ្លែងមតិនៅកិច្ចប្រជុំលើកទី១១ក្រុមការងារត្រៀមរៀបចំទប់ទល់នឹងគ្រោះ ធម្មជាតិរបស់ APEC លោក Tran Quang Hoai សមាជិកអចិន្ត្រៃគណៈកម្មាធិការ មជ្ឈឹម ទទួលបន្ទុកការងារបង្ការប្រឆាំងគ្រោះធម្មជាតិវៀតណាម បានឲ្យដឹងថា៖ “ក្នុងឆ្នាំ APEC ២០១៧ យើងខ្ញុំចាត់ទុកថា ចាំបាច់ត្រូវជំរុញការស្រាវជ្រាវ អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿនសំដៅជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធ ភាពនូវការងារទប់ទល់នឹងគ្រោះធម្មជាតិ។តាមរយៈសកម្មភាពនៃក្រុមការងារនេះ យើងខ្ញុំគាំទ្រទស្សនៈរបស់វៀតណាមហើយចូលរួមសេចក្ដីព្រាងស្ដីអំពី “ការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាសំដៅបង្កើនសមត្ថភាពទប់ទល់ចំពោះមុខគ្រោះ ធម្មជាតិ” ជាពិសេសចំពោះតំបន់ឆ្នេរសមុទ្រ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ APEC អនុ ម័តក្នុងឆ្នាំ២០១៧”។ វៀតណាមនាំចេញការផ្ដើមគំនិតជាច្រើនសំដៅទប់ទល់នឹងគ្រោះធម្មជាតិ (រូបថត៖VOV) តាមរបៀបវារៈនៃ PPSTI លើកទី៩ បណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC ពិភាគ្សាអំពីគំរោងការណ៍ដែលកំពុងបានអនុវត្តន៍និងអនុម័តលើគំរោងការណ៍ សហប្រតិបតិ្តការថ្មីៗក្នុងក្របខ័ណ្ឌ PPSTI។ក្នុងឆ្នាំ APEC ២០១៧ វៀតណាម កាន់តំណែងជាអនុប្រធានក្រុម PPSTI។វៀតណាមគ្រោងនឹងលើកសំណើរអំពី ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអង្គភាពអាជីវកម្មផ្លាស់ប្ដូរថ្មីច្នៃប្រឌិតក្នុងខឿន សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៃ APEC។ ចំពោះកិច្ចប្រជុំ SCSC លើកទី១ ក្នុងឋានៈជាប្រធាន SCSC ឆ្នាំ២០១៧ វៀត ណាមបានម្ចាស់ការនាំចេញការផ្ដើមគំនិតស្ដីអំពី “ចែករំលែកការអនុវត្តន៍ដ៏ល្អ បំផុតអំពីការប្រើប្រាស់បទដ្ឋាននិងវាយតំលៃភាពសមស្របជាមួយនឹងនគរឆ្លាត ក្នុងតំបន់ APEC”៕
Related





