VOV WorldVOV World
បណ្ដាមហាអំណាចពិភាក្សាអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន
11/03/2014 07:22
(VOVworld) – ក្នុងការសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី ១០ មិនា ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិតីអាមេរិក លោក​ Barack Obama បានឯកភាពថា៖ ភាគីទាំងអស់ត្រូវ អត់ធ្មត់ក្នុងការដោះស្រាយវិបត្តិនយោបាយនៅអ៊ុយក្រែនសំដៅ ជៀសវាងការឡើងជណ្តើរនៃភាពតានតឹង។
បណ្ដាមហាអំណាចពិភាក្សាអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន
ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានដំណើរការកិច្ចប្រជុំជា បន្ទាន់លើកទី ៥ ស្តីអំពីស្ថានភាពនៅអ៊ុយក្រែន។ (Image: Vietnam+) (VOVworld) – ក្នុងការសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី ១០ មិនា ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិតីអាមេរិក លោក​ Barack Obama បានឯកភាព ថា៖ ភាគីទាំងអស់ត្រូវអត់ធ្មត់ក្នុងការដោះស្រាយវិបត្តិនយោបាយនៅ អ៊ុយក្រែនសំដៅ ជៀសវាងការឡើងជណ្តើរនៃភាពតានតឹង។ ប្រធានរដ្ឋចិន លោក Xi Jinping បានលើកច្បាស់ថា៖ ត្រូវប្រើប្រាស់បណ្ដាវិធានការនយោ បាយនិងការទូតដើម្បី ដោះស្រាយវិបត្តិនេះ។ លោក Xi Jinping បានសម្តែងក្តី សង្ឃឹមថា៖ បណ្ដាភាគីទាក់ទិននឹងស្វែងរកវិធានការបង្រួញការខ្វែងគំនិត តាមរយៈកាណាល់ពិគ្រោះ យោបល់។ថ្នាក់ដឹកនាំចិនក៏បានសង្កត់ធ្ងន់ថា៖ ប៉េកាំងត្រៀមខ្លួនជាស្រេចពិភាក្សាអំពីរាល់ការផ្តើមគំនិតដែលអាចបន្ធូស្រា លភាពតានតឹងនៅអ៊ុយក្រែននិងសកម្ម រក្សាការផ្លាស់ប្តូរជាមួយអាមេរិកនិង ភាគីទាក់ទិននានា។ ស្តីអំពីសភាពការណ៍ក្នុង ប្រទេសអ៊ុយក្រែន នាថ្ងៃទី ១០ មិនា ឧបនាយករដ្ឋមន្ត្រីទី ១ នៃសាធារណៈរដ្ឋ ស្វយ័ត Crimea លោក Rustam Temirgaliev បានប្រកាសថា៖ រដ្ឋអំណាច Crimea នឹងរៀបចំការស្ទង់មតិរបស់ ប្រជាជនអំពីការរួមបញ្ចូលសហព័ន្ធរុស្ស៊ីនា ថ្ងៃទី ១៦ មិនាខាងមុខ។ នាថ្ងៃទី ១០ មិនា ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានដំណើរការកិច្ចប្រជុំជា បន្ទាន់លើកទី ៥ ស្តីអំពីស្ថានភាពនៅអ៊ុយក្រែន។ គ្មានព័ត៌មានថ្មីណាមួយ អំពីលទ្ធផលនៃកិច្ចប្រជុំពោលខាងលើដោយសារភាគីនានាមិនទទួលបាន កិច្ចព្រមព្រៀង។ ក្នុងកាយវិការដាក់សម្ពាធចំពោះរុស្ស៊ី គណៈកម្មាធិការអ ឺ រ៉ុប   បានឲ្យដឹងថា៖ ប្លុកនេះកំពុងរៀបចំបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ី។ បណ្ដាប្រទេសជាមាជិកសហភាពអឺរ៉ុបព្រមានលុបចោលសន្និសីទជាន់ខ្ពស់ រវាង សហភាពអឺរ៉ុបនិងរុស្ស៊ីដែលគ្រោងប្រព្រឹត្តទៅនាខែមិថុនាខាងមុខ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត លោក Viktor Yannukovich ដែលជា ប្រធានាធិបតីត្រូវបានផ្តួលរំលំរបស់អ៊ុយក្រែន បានមានសន្ទរកៈថាលើកទី ២ នៅទីក្រុង Rostov on Don របស់រុស្ស៊ីផងដែរ៕