VOV WorldVOV World
បណ្ដានាវានេសាទត្រីរបស់ចិនធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែនសមុទ្ររបស់កូរ៉េខាងត្បូង
14/05/2014 07:09
(VOVworld) – ឆ្លៀតឱកាសកងកំលាំងជើងទឹកនិងប៉ូលីស ការពារសមុទ្ររបស់កូរ៉េខាង ត្បូងប្រមូលផ្តុំទៅលើការងារ ជួយសង្គ្រោះនាវា SEWOL ដែលត្រូវបានលិច នាពាក់ កណ្ដាលខែមេសាកន្លងមកបណ្ដានាវានេសាទត្រីរបស់ ចិនបានចូលក្នុងតំបន់ដែនសមុទ្ររបស់ប្រទេសនេះដើម្បី ធ្វើសកម្មភាពនេសាទត្រីខុសច្បាប់។
បណ្ដានាវានេសាទត្រីរបស់ចិនធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែនសមុទ្ររបស់កូរ៉េខាងត្បូង
បណ្ដានាវានេសាទត្រីរបស់ចិនធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែនសមុទ្ររបស់កូរ៉េខាងត្បូង (Image: Vietnam+) (VOVworld) – ឆ្លៀតឱកាសកងកំលាំងជើងទឹកនិងប៉ូលីសការពារសមុទ្ររបស់កូរ៉េខាង ត្បូងប្រមូលផ្តុំទៅលើការងារជួយសង្គ្រោះនាវា SEWOL ដែលត្រូវបានលិច នាពាក់ កណ្ដាលខែមេសាកន្លងមកបណ្ដានាវានេសាទត្រីរបស់ចិនបានចូលក្នុងតំបន់ដែន សមុទ្ររបស់ប្រទេសនេះដើម្បីធ្វើសកម្មភាពនេសាទត្រីខុសច្បាប់។ នាថ្ងៃទី ១៣ ឧសភា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា៖ រដ្ឋាភិបាលកូរ៉េ ខាងត្បូង ផ្ញើសារលិខិតប្រឆាំងជំទាស់ទង្វើពោលខាងលើរបស់ចិន ព្រមទាំង បង្កើន រាល់ វិធានការទប់ស្កាត់បណ្ដាសកម្មភាពដូច្នេះនាពេលខាងមុខ។ រីឯខ្លួនវិញ ប៉េកាំង បាន សន្យានឹងអនុវត្តបណ្ដាវិធានការដើម្បីរាំងស្កាត់ការនេសាទត្រីខុសច្បាប់នេះ។ រដ្ឋាភិបាលគ្រោងនឹងនាំចេញបញ្ហានេះក្នុងកិច្ចប្រជុំរួមអំពីកិច្ចសហប្រតិបត្តិការនេសាទ រវាងប្រទេសទាំង ២ នាខែមិថុនាខាងមុខ៕