បណ្ដាប្រទេសជាសមាជិកអាស៊ានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស
27/08/2013 11:38
(VOVworld) – នាថ្ងៃទី ២៧ សីហា គណៈប្រតិភូយោធាជាន់ខ្ពស់នៃបណ្ដាប្រទេស ជាសមាជិកអាស៊ាននិងប្រទេសដៃគូរនានាបានទៅកាន់ទីក្រុង Bandar Seri Begawan របស់ប៊្រុយណេ ដើម្បីចូលរួមរាល់ជំនួបទ្វេភាគីនិងសន្និសីទ ការពារប្រទេសក្នុងតំបន់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ សីហា ។

បណ្ដាប្រទេសជាសមាជិកអាស៊ានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៧ សីហា គណៈប្រតិភូយោធាជាន់ខ្ពស់នៃបណ្ដាប្រទេសជា សមាជិកអាស៊ាននិងប្រទេសដៃគូរនានាបានទៅកាន់ទីក្រុង Bandar Seri Begawan របស់ ប៊្រុយណេ ដើម្បីចូលរួមរាល់ជំនួបទ្វេភាគីនិងសន្និសីទ ការពារប្រទេសក្នុងតំបន់ ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ សីហា ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងការពារប្រទេស នាយឧត្តមសេនីយ៍ Phung Quang Thanh។ តាមផែនការ បណ្ដាគណៈប្រតិភូអាស៊ានបានចូលរួមសន្និសីទចង្អៀតបណ្ដាមន្ត្រីជាន់ខ្ពស់ការពារ ប្រទេសអាស៊ាន (ADSOM Retreat) នាថ្ងៃទី ២៧ សីហា និងសន្និសីទចង្អៀតមន្ត្រីជាន់ ខ្ពស់នៃ បណ្ដាប្រទេសអាស៊ាន (ADMM Retreat) នាថ្ងៃទី ២៨ សីហា។ អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh នឹងចូលរួមសន្និសីទលើកនេះ។ ក្រៅពីនោះ បណ្ដា តំណាងនឹងចូលរួមសន្និសីទក្រៅផ្លូវការរវាងអាស៊ាននិងអាមេរិកនិងមាជំនួបផ្សេងៗ ទៀត។ ក្នុងសន្និសីទរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាស៊ានបើកទូលាយ (ADMM+) លើកទី ២ ដែលនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២៩ សីហាខាងមុខ បណ្ដាតំណាង របស់អាស៊ាននិងប្រទេសដៃគូរគឺ៖ អ៊ូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវ៉ែល ហ្សេឡង់ រុស្ស៊ីនិងអាមេរិក នឹងប្រមូលផ្តុំពិភាក្សាអំពីការរីកចំរើន ដែលភាគីនានា ទទួលបានលើវិស័យសហប្រតិបត្តិការ ចំនួន ៥ ដូចជា៖ ការផ្តល់ជំនួយមនុស្សធម៌ និងទប់ទល់គ្រោះធម្មជាតិ សុខភិបាលយោធា សកម្មភាពរក្សាសន្តិភាពសន្តិសុខនាវា ចរណ៍ ជាដើម។ ក្រៅពីនោះ បណ្ដាតំណាងនឹងធ្វើជាកស្សិណសាក្សីពិធីផ្ទេរប្រគល់ ឋានៈធ្វើជា ប្រធាន ADMM របស់ប៊្រុយណេដល់មីយ៉ាន់ម៉ា ហើយចុះហេត្ថលេខាលើ សេចក្តី ថ្លែងការរួមនៃសន្និសីទ៕
Related





