បណ្តាអង្គភាពអាជីវកម្មនៅមណ្ឌលឧស្សាហកម្ម Binh Duong នៅខេត្ត Dong Nai បានបន្តសកម្មភាពឡើងវិញ
17/05/2014 08:50
(VOVworld)-បន្ទាប់ពីរឿងរ៉ាវមានជនជ្លៀតយកឪកាស ដង្ហែក្បួនដើម្បីប្រឆាំង ជំទាស់ចិនក្នុងការដាក់ស្ថានីយ៍ ខួងប្រេង Haiyang Shiyou 981
បណ្តាអង្គភាពអាជីវកម្មនៅមណ្ឌលឧស្សាហកម្ម Binh Duong នៅខេត្ត Dong Nai បានបន្តសកម្មភាពឡើងវិញ (រូបថតៈ baodongnai) (VOVworld)-បន្ទាប់ពីរឿងរ៉ាវមានជនជ្លៀតយកឪកាសដង្ហែក្បួនដើម្បីប្រឆាំងជំទាស់ ចិនក្នុងការដាក់ស្ថានីយ៍ខួងប្រេង Haiyang Shiyou 981 ចូលក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់ មុខរបស់វៀតណាម ដើម្បីបង្កអុកឡុក បំផ្លិចបំផ្លាញទ្រពសម្បត្តិ របស់អង្គភាពអាជីវ កម្មមួយចំនួននៅ ខេត្ត Binh Duong ខេត្ត Dong Nai និងទីក្រុង Ho Chi Minh រហូតដល់ សព្វថ្ងៃ អង្គភាពអាជីវកម្មភាគច្រើននៅបណ្តាមណ្ឌល ឧស្សា ហកម្មនានាបានធ្វើ សកម្មភាពឡើងវិញ។ ដើម្បីពង្រឹងជំនឿជាក់ចំពោះបរិយាកាសវិនិយោគ នៅទីក្រុងហូជីមិញ គណៈ កម្មាធិការប្រជាជនទីក្រុង បានបន្តការរួមផ្សំដ៏ជិតស្នីទជាមួយស្ថាប័នសន្តិសុខ រាំង ស្កាត់ និងដោះស្រាយសកម្មភាពជ្រុលនិយម ដោយគោលដៅរក្សារូបភាពស្អាត ស្អំក្នុងបរិយាកាសវិនិយោគរបស់វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញ និយាយ ដោយឡែក៕
Related





