VOV WorldVOV World
បណ្ដាអ្នកប្រាជ្ញាអន្តរជាតិបដិសេធការទាមទាអំពីអធិបតេយ្យភាពរបស់ចិនលើសមុទ្រខាងកើត
19/10/2012 08:38
VOV-នៅក្រុង Paris-បារាំងទើបនឹងបានប្រព្រឹត្តទៅ សិក្ខាសាលាអន្តរជាតិ​ធំមួយ​ជាមួយប្រធានបទ​ “សមុទ្រខាងកើត៖ ប្រហែលជាបរិយាកាស​វិបត្តិថ្មី​ មួយរឺ?”។
បណ្ដាអ្នកប្រាជ្ញាអន្តរជាតិបដិសេធការទាមទាអំពីអធិបតេយ្យភាពរបស់ចិនលើសមុទ្រខាងកើត
សាស្ត្រាចារ Monique Chemillier Gendreau នៅមហាវិទ្យាល័យ Paris លេខ៧         VOV-នៅក្រុង Paris-បារាំងទើបនឹងបានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិ​ ធំមួយ​ជាមួយប្រធានបទ​ “សមុទ្រខាងកើត៖ ប្រហែលជាបរិយាកាស​វិបត្តិថ្មី​មួយ រឺ?”។ មតិរបស់បណ្ដាអ្នកជំនាញការអន្តរជាតិបានបដិសេធការ​ទាមទាអធិបតេយ្យ ភាពរបស់ចិនលើសមុទ្រខាងកើត ពិសេសគឺល្បិចកល​គ្មាន​មូលដ្ឋានអំពីខ្សែ អណ្ដាតគោ វិភាគយ៉ាងម៉ត់ចត់ផែនទីខ្សែអណ្ដាតគោរបស់ចិននិង​បង្ហាញថាផែនទី នោះមិនសមស្របនឹងច្បាប់អន្តរជាតិក៏ដូចជាទម្លាប់អន្តរជាតិ។ សាស្ត្រាចារ Monique Chemillier Gendreau នៅមហាវិទ្យាល័យ Paris លេខ​៧ បាន​ចាត់ទុកថា៖         “ច្បាប់អន្តរជាតិនាបច្ចុប្បន្នកំណត់ថាប្រទេសមួយត្រឹមតែអាចប្រកាស​អធិបតេយ្យភាពលើកោះមួយប្រសិនបើគេរកឃើញកោះនោះ ហើយមានវត្តមាន ប្រចាំ​និងយូអង្វែងព្រមទាំងមានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅទីនោះ។ តាមនោះ បណ្ដាល្បិចកលរបស់ចិនយោងទៅលើប្រភពឯកសារប្រវត្តិសាស្ត្ររឺអក្សរសាស្ត្រ គ្មានចរិតលក្ខណៈកត្តិយុត ច្បាប់អន្តរជាតិទាមទាបណ្ដាភស្តុតាងពិតប្រាកដ។ ក្នុង​ពេល​នោះវៀតណាមបានមានភស្តុតាងសឲ្យឃើញថា ក្រោមសម័យ An Nam ក្រោមការត្រួតត្រារបស់អាណានិគមនិយមបារាំងកាលពីសត្សវត្សទី១៨និង១៩រដ្ឋ​អំណាចពេលនោះនៅវៀតណាមបានមានអង្គភាពគ្រប់គ្រងរបស់រដ្ឋអំណាចជា មួយ​តួនាទី​រដ្ឋបាលចំពោះប្រជុំកោះ Hoang Sa។ សំខាន់បំផុតគឺការគ្រប់គ្រងនោះ របស់​សម័យ An Nam មិនជួបនឹងការប្រឆាំងជំទាស់ណារបស់ប្រទេសក្នុងដំបន់។ រីឯ Truong Sa បានមានឯកសាររបស់បារាំងនាប៉ុន្មានឆ្នាំ១៩៣០ រដ្ឋអំណាចចិន​នៅយល់ច្រឡំអំពីប្រជុំកោះនេះនិងមិនលើកឡើងក្នុងផែនទីជាតិ៕”

More