បណ្ដាសកម្មភាពឆ្ពោះទៅសមុទ្រកោះមាតុប្រទេស
12/07/2014 08:37
(VOV)_នាព្រឹកថ្ងៃទី១ កក្កដា ការតាំងពិព័រណ៌បំផុសចលនា ដោយប្រធានបទ៖ ប្តេជ្ញាចិត្តរក្សាររឹងមាំអធិបតេយ្យភាពព្រំដែន កោះ សមុទ្រ

បណ្ដាសកម្មភាពឆ្ពោះទៅសមុទ្រកោះមាតុប្រទេស(TTXVN) (VOV)_នាព្រឹកថ្ងៃទី១ កក្កដា ការតាំងពិព័រណ៌បំផុសចលនា ដោយប្រធានបទ៖ ប្តេជ្ញាចិត្តរក្សាររឹងមាំអធិបតេយ្យភាពព្រំដែន កោះ សមុទ្រវៀតណាមដោយក្រសួង វប្បធម៌ កីឡានិងទេសចរណ៍វៀតណាមរៀបចំឡើង នៅទីក្រុងហូជីមិញ (ភាគខាង ត្បូងវៀតណាម) បានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមចំពោះមហាជននូវផែនទីនិងឯកសារបុរាណ ក្នុងរាជកាលបណ្ដាស្ដេច Nguyen ចំនួន១១ផ្ទាំងនិងគំនូរបំផុសចលនាឆ្ពោះទៅកោះ សមុទ្រចំនួន៦០ផ្ទាំងទៀតផង។ មិត្ត Lam Dung Dat ជនមួយនាក់នៅទីក្រុងហូជី មិញបានអោយដឹងថា៖ “ តាមរយៈការតាំងពិព័រណ៌លើកនេះ ខ្ញុំមោទនភាពជាច្រើន ចំពោះអធិបតេយ្យ ភាពសមុទ្រ កោះ វៀតណាម។ តាមនោះ ជួយឧបត្ថម្ភមិត្តវ័យក្មេងយល់ដឹង បន្ថែម អំពីអធិបតេយ្យភាពចំពោះប្រទេសជាតិ និងបង្កើនជំនឿជាក់ទៅលើការដឹក នាំរបស់ បក្ស រដ្ឋផងដែរ។” ក្នុងពេលនោះដែរ នៅក្នុងជំនួបប្រាស្រ័យ នាថ្ងៃទី១១ កក្កដា នៅរដ្ឋធានីហា ណូយ លោក Andre Menras ជាអ្នកនិពន្ធខ្សែរភាពយន្ត ៖ Hoang Sa – Viet Nam ៖ការឈឺចាប់ដោយការបាត់បង់ បានចែករំលែកថា៖ លោកជានិច្ចកាលឆ្ពោះទៅបណ្ដា អ្នកនេសាទ នៅភាគកណ្ដាលវៀតណាម៕
Related




