បណ្ដាសកម្មភាពទទួលបុណ្យតេត
08/02/2015 08:48
(VOV)_ទិវាបុណ្យ៖ សម្រស់ភាពស្រស់ស្អាតនៃនិទាឃរដូវនៅគ្រប់ទិសទីមាតុប្រទេសបានរៀបចំឡើងនាថ្ងៃទី៧ កុម្ភះ នៅភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម ជាយទីក្រុ

(VOV)_ទិវាបុណ្យ៖ សម្រស់ភាពស្រស់ស្អាតនៃនិទាឃរដូវនៅគ្រប់ទិសទីមាតុប្រ ទេសបានរៀបចំឡើងនាថ្ងៃទី៧ កុម្ភះ នៅភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជន ជាតិវៀតណាម ជាយទីក្រុងហាណូយ។ ចាប់ផ្តើមអោយបណ្ដាសកម្មភាពនៃទិវា បុណ្យ នោះគឺពិធីបើកបរិយាកាសឧទ្ទេសនាមអំពីភូមិរបរសិប្បកម្មប្រពៃណី ម្ហូប អាហារ ផលិតផលពិសេសរបស់បណ្ដាជនជាតិវៀតណាម។ លោក Nguyen Dinh Loi អនុប្រធានគណៈកម្មការគ្រប់គ្រងភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិ វៀតណាម និងជាប្រធានគណៈចាត់តាំងបានអោយដឹងថា៖ នេះគឺជាសកម្មភាព ១ក្នុងចំណោមសកម្មភាពសំខាន់ ពោពេញទៅដោយអត្ថន័យ ៖ក្នុងបំណងផ្សព្វ ផ្សាយផលិតផលទាំងនេះដល់ទស្សនិកជនទៀតផង។ “ ពេលមកដល់បរិយាកាសតាំងបង្ហាញ ឧទ្ទេសនាមផលិតផលនៃភូមិរបរ សប្បកម្មប្រពៃណី ម្ហូបអារហារនៃបណ្ដាជនជាតិវៀតណាម ភ្ញៀវទេសចរណ៍នឹង បានទទួលទាន និងស្វែងរល់អំពីសកម្មភាពទាំងនេះ។” រូបភាពអ៊ីនធឺណែត សកម្មភាពនេះនឹងបានអូសបន្លាយដល់ថ្ងៃទី១៤កុម្ភះ។ នាព្រឹកថ្ងៃទី៨ កុម្ភះ ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យ៖ សម្រស់ស្អាតនៃនិទាឃរដូវ នៅលើទូទាំងប្រទេស បានប្រព្រឹត្តទៅកម្មវិធី៖ វេចនំអន្សម រួមជាមួយជនក្រីក្រ ដើម្បីទទួលបុណ្យតេតប្រពៃណី២០១៥។ គណៈចាត់តាំងនឹងប្រគល់ជូនអំណោយ ចំនួន២ពាន់ចំណែក សំរាប់បណ្ដាយុទ្ធជនពិការ កុមារកំព្រា គ្រួសារមានស្ថានភាព លំបាក…លៗនៅទីក្រុងហាណូយ ខេត្ត Cao Bang, Ha Giang និង Bac Ninh ៕
Related





