VOV WorldVOV World
បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ
29/05/2014 10:43
(VOV)_ធ្វើសកម្មភាពដើម្បីសង្គមមួយគ្មានអំពើរហឹង្សារ មិនរំលោភទៅលើកុមារ នេះគឺជាប្រធានបទនៃពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ នៅ​ខេត្ត Dien Bien នាថ្ងៃទី ២៨ ឧសភា។
បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ
បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ(TTXVN) (VOV)_ធ្វើសកម្មភាពដើម្បីសង្គមមួយគ្មានអំពើរហឹង្សារ មិនរំលោភទៅលើកុមារ  នេះគឺជាប្រធានបទនៃពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ នៅ​ខេត្ត Dien Bien នា ថ្ងៃទី ២៨ ឧសភា។ នេះគឺជាសកម្មភាពដើម្បីលើកកំពស់​ចំណេះដឹង ការទទួលខុស ត្រូវរបស់សង្គមទាំងមូល ក្នុងការការពារនិងថែ​ទាំកុមារ ពិសេសគឺបណ្ដាកុមារនៅក្នុង គ្រួសារក្រីក្រ កុមារជនជាតិភាគតិច​នៅតំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្ត Dien  Bien។ នៅទីនេះ ថ្នាក់ដឹកនាំ​ខេត្ត​បាន​ប្រគល់ជូនអំណោយជាង៥០ចំណែក និង អាហាររូបករណ៍ចំពោះ​បណ្ដាប្អូនៗកុមារមានស្ថានភាពលំបាក ឈានឡើងក្នុងការ សិក្សារស្រាវ​ជ្រាវ។ នៅខេត្ត Hung Yen ( ភាគខាងជើងវៀតណាម) ​បណ្ដាសកម្ម​ភាព​ក្នុងខែធ្វើ សកម្មភាពដើម្បីកុមារ នឹងប្រមូលផ្តុំចូលក្នុងការកសាងបរិយាកាស​រស់នៅ១ ប្រកបដោយសុវត្ថិភាព តម្លាភាព និងស្និទ្ធិស្នាលសំរាប់កុមារ ជួយ​ឧបត្ថម្ភ ​ជូនអំណោយ ផ្តល់អាហាររូបករណ៍ សំរាប់កុមារមានស្ថាន​ភាពលំបាកពិសេស  …ជាដើម។ នាថ្ងៃទី ២៨ ឧសភា គណ៉កម្មាធិការប្រជាជនខេត្ត Phu Yen (ភាគ​កណ្ដាលវៀត ណាម) បានរៀបចំពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ ឆ្នាំ ​២០១៤។ តាមនោះ  ​ខេត្តនឹងខំប្រឹងប្រែងក្នុងឆ្នាំ២០១៤នេះ​ មានឃុំ​ សង្កាត់​ទីរួមស្រុក ចំនួន៩៨% បាន ទទួល ស្គាល់មានបទដ្ឋានសមស្របជាមួយកុមារ កុមារអាយុក្រោម៦ឆ្នាំ១០០% មាន ប័ណ្ណធានារ៉ាប់រងសុខាភិបាល…ល។ ក៏នាថ្ងៃនេះដែរ នៅទីក្រុង Da Nang សមាគមជនរងគ្រោះដោយជាតិ​គីមី​ពុលពណ៌លឿងទុំ/ Dioxin ទីក្រុង Da Nang រៀបចំជំនួបប្រាស្រ័យ និង​ជូន​អំណោយ​ចំពោះកុមារ ជាជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿង​ទុំ/ Dioxin ផងដែរ៕