បណ្ដាសកម្មភាពក្នុងឱកាសទិវាបរិស្ថានពិភពលោក
04/06/2013 08:02
(VOV)_នាថ្ងៃទី ៣ មិថុនា នៅខេត្ត Thai Nguyen ( ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ÷ ចូរគិតអំពីបរិស្ថានមុនពេលប្រើប្រាស់ម្ហូបអាហារ។
(VOV)_នាថ្ងៃទី ៣ មិថុនា នៅខេត្ត Thai Nguyen ( ភាគខាងជើងវៀតណាម) បាន ប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ÷ ចូរគិតអំពីបរិស្ថានមុនពេលប្រើប្រាស់ម្ហូប អាហារ។ មតិចំនួន២០របស់បណ្ដាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងដំណាងចូលរួម សិក្ខាសាលា បានសង្កត់ធ្ងន់ទៅលើ សារសំខាន់នៃការការ ពារបរិស្ថានរស់នៅ តាម រយះ ការប្រើប្រាស់ម្ហូបអាហារ។ នាថ្ងៃដដែល នៅខេត្ត Thua Thien – Hue បានប្រព្រឹត្តទៅសិក្ខាសាលា ស្ដីពី÷សហ គមន៍ ចូលរួមស្ដីពីបរិស្ថាន និងសម្របខ្លួនជាមួយការបំរែបំរួលអា កាសធាតុ នៅតំបន់ បឹង ទន្លេ។ បណ្ដារបាយការណ៍ បទអន្តររាគមន៍នៅសិក្ខា សាលា បានចែក រំលែកព័ត៍ មានបទពិសោធន៍អំពីការការពារបរិស្ថាននិងទប់ ទល់នឹងការបំរែបំរួលអាកាសធាតុ លើកកំពស់ចំណេះដឹង របស់ប្រជាជនក្នុង គ្រួសារ និមួយៗ សហគមន៍ប្រជាជន បណ្ដាស្ថាប័នអង្គការ អង្គភាពអាជីវកម្ម …។ល។ ក្នុងឱកាសនេះដែរ ធនាគារពិភពលោក ( WB) បានរៀបចំសន្និសីទកាសែត ស្ដីពី÷ខ្លាំងក្លា សុវត្ថិភាព និងសម្របខ្លួនជាមួយការបំរែបំរួល -ណែនាំគោលនយោបាយយុទ្ធ សាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ មហន្តរាយនៅតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វីកផង ដែរ៕ បណ្ដាសកម្មភាពក្នុងឱកាសទិវាបរិស្ថានពិភពលោក(hochiminhcity.gov.vn )
Related





