បណ្ដាសកម្មភាពនៅពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៤
23/02/2017 10:55
(VOV)_ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ២០១៧ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧មិនាខាងមុខ សំដៅលើកសរសើរសោភ័ណភាពស្រស់ស្អាតរបស់នារីទីក្រុង និងរួមចំណែកអភិរក្ស ពង្រឹងនិង ផ្សព្វផ្សាយវប្បធម៌វៀតណាម តាមរយៈរូបភាពអាវផាយវៀតណាម។

បណ្ដាសកម្មភាពនៅពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៤ (VOV)_ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ២០១៧ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧មិនាខាងមុខ សំដៅលើកសរសើរសោភ័ណភាពស្រស់ស្អាតរបស់នារីទីក្រុង និងរួមចំណែកអភិរក្ស ពង្រឹងនិង ផ្សព្វផ្សាយវប្បធម៌វៀតណាម តាមរយៈរូបភាពអាវ ផាយវៀតណាម។ នៅក្នុងសន្និសីទឧទ្ទេសនាមអំពីព្រឹត្តិការណ៍នេះ នាព្រឹកថ្ងៃទី២៣ កុម្ភះ គណៈចាត់តាំងបានអោយដឹងថា៖ដោយប្រធានបទ “ ភាពស្រស់ស្អាតអាវផាយទីក្រុងហូជីមិញ” ពិធីបុណ្យនេះនឹងមានសកម្មភាពជាច្រើនដោយប្រមូលផ្តុំលើការ ផ្សព្វផ្សាយពីភាពស្រស់ស្អាតរបស់អាវផាយវៀតណាម ក្នុងដំណាក់កាលនីមួយៗ។ លោក Bui Ta Hoang Vu ប្រធានមន្ទីរទេសចរណ៍ ទីក្រុងហូជីមិញ បានអោយដឹងថា៖ “ ចំណុចថ្មី ក្នុងពិធីបុណ្យអាវផាយឆ្នាំនេះនោះគឺមានលំហរបើកទូលាយជាង ឆ្នាំមុនៗ និងបានប្រជាជនជួយជ្រោមជ្រែងយ៉ាងខ្លាំង។ ទីពីរគឺ បរិយាកាសរៀបចំ កម្មវីធីជួបប្រាស្រ័យនិងសម្ដែងអាវផាយនឹងបានអនុវត្តជាលើកដំបូង នៅវិថី Nguyen Hue។ ខ្ញុំសង្ឃឹមថានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើនមកទស្សនាទី ក្រុងហូជីមិញ ក្នុងឱកាសនេះ៕”
Related





