VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម
26/02/2017 08:43
(VOV)_​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាម​(ថ្ងៃ​ទី២៧កុម្ភះឆ្នាំ១៩៥៥-ថ្ងៃទី២៧កុម្ភះឆ្នាំ២០១៧)បានប្រព្រឹត្តទៅ​មហោស្រព៖​ យុវវ័យផ្នែកវេជ្ជសាស្ត្រ ធ្វើតាមពាក្យទុន្មានរបស់លោកប្រធានហូជីមិញ។​ក៏ក្នុង​ឱកាសនេះដែរ គណៈកម្មាធិការសម្ព័ន្ធសមាគមយុវជន
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម           (VOV)_​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាម​(ថ្ងៃ​ទី ២៧កុម្ភះឆ្នាំ១៩៥៥-ថ្ងៃទី២៧កុម្ភះឆ្នាំ២០១៧)បានប្រព្រឹត្តទៅ​មហោស្រព៖​ យុវវ័យផ្នែក វេជ្ជសាស្ត្រ ធ្វើតាមពាក្យទុន្មានរបស់លោកប្រធានហូជីមិញ។​ក៏ក្នុង​ឱកាសនេះដែរ  គណៈកម្មាធិការសម្ព័ន្ធសមាគមយុវជន បានរៀបចំពិធីលើក​តម្កើង និងប្រគល់ រង្វាន់ Pham Ngoc Thach លើកទិ៥ ឆ្នាំ ២០១៧​សំរាប់គ្រូ​ពេទ្យឆ្នើមចំនួន២៧រូប។​ វេជ្ជបណ្ឌិត Nguyen Dinh Dung នៅមជ្ឍមណ្ឌល​ប្រឆាំង​ជំងឺ ទីក្រុងហូជីមិញ ដែល បានទទួលរង្វាន់Pham Ngoc Thach លើកនេះ បាន​អោយ​ដឹងថា៖           “ ខ្ញុំមោទនភាពណាស់ព្រោះកិច្ចការខំប្រឹងប្រែងនិងការចូលរួមរបស់ខ្ញុំមាន ការទទួលស្គាល់។នាពេលខាងមុខ ខ្ញុំនឹងខំប្រឹងប្រែងថែមទៀត ​រួមវិភាគ​ទាន​ចំ​ពោះ ការងារបង្ការប្រឆាំងជំងឺឆ្លងនៅទីក្រុង។”           នាយប់ថ្ងៃទី២៧នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល បានរៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាម ដើម្បីលើកតម្កើងការខំប្រឹងប្រែង របស់បណ្ដាវេជ្ជបណ្ឌិត បុគ្គលិកក្នុងផ្នែកទាំងមូលនិងលើកសរសើរគ្រូពេទ្យចំនួន១៤ ៣រូបដែលបានប្រគល់កិត្តិនាម “ គ្រូពេទ្យប្រជាជន” និងបុគ្គលចំនួន៦រូបទៀត  បានប្រគល់កិត្តិនាម៖យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស៕