VOV WorldVOV World
បណ្ដាសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅអ៊ីតាលី
22/03/2014 07:15
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយអនុប្រធាន​សភាជាន់ទាបអ៊ីតាលី​ Marina Seresi និងគណៈប្រតិភូសភាជាន់ទាបអ៊ីតាលី នារសៀលថ្ងៃទី ​២១ មិនា។
បណ្ដាសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅអ៊ីតាលី
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងអនុប្រធានសភាជាន់ទាបអ៊ីតាលី Marina Seresi (TTXVN)           (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា វៀតណាម ជួបពិភាក្សាជាមួយអនុប្រធាន​សភាជាន់ទាបអ៊ីតាលី​ Marina Seresi និង គណៈប្រតិភូសភាជាន់ទាបអ៊ីតាលី នារសៀលថ្ងៃទី ​២១ មិនា។ ភាគីទាំងពីរបានឯក ភាពជំរុញ កិច្ចការសភា ពង្រឹងនិងពង្រីក​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម  និងអ៊ីតាលី បំរើផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជននៃប្រទេសនិមួយៗ។            មុននោះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអញ្ជើញជួប​សម្ដែងការគួសម  ប្រធានាធិបតីអ៊ីតាលី Giorgio Napolitano ។ ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋសភា Nguyen  Sinh Hung បានសម្ដែងនូវក្តីសប្បាយ​រីករាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនង  សហ ប្រតិប ត្តិការដ៏ល្អប្រសើររវាង​វៀតណាម និងអ៊ីតាលី លើគ្រប់វិស័យ និងសង្កត់ធ្ងន់ថា៖ភាគីទាំងពីរត្រូវលើកកំពស់ទំនាក់ទំនងឡើងដល់កំរិតដៃគូយុទ្ធសាស្ត្រ និងផែនការ ធ្វើសកម្ម​ភាព ក្នុងដំណាក់កាល២០១៣-២០១៤ លាតត្រដាងអនុវត្តសេចក្ដី​ថ្លែង ​ការណ៍​រួម​ នាខែកញ្ញាឆ្នាំ ២០១៣ ដើម្បីបង្កើតបានការបោះជំហានថ្មី។ វាយតំលៃខ្ពស់អត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋសភាវៀត ណាម លោក Nguyen Sinh Hung និងគណប្រតិភូរដ្ឋ​សភាវៀតណាម ប្រធានាធិបតី   ​ Giorgio Napolitano បានចាត់ទុកថា៖ ​វៀតណាមនិងអ៊ីតាលី នៅមានយថាទស្សន៍ សហប្រតិបត្តិការលើច្រើនវិស័យនៃភាគីនិមួយ។ ប្រទេសទាំងពីរត្រូវជំរុញខ្លាំងកិច្ច សហប្រតិបត្តិការ ប្រកបដោយស៊ីជំរៅ និងបើកទូលាយ​ផងដែរ៕