VOV WorldVOV World
បណ្តាសមាគម អង្គការមិត្តភាពបារាំង-វៀតណាមចោទប្រកាន់អំពើបញ្ជូនស្ថានីយ៍ខួងខុសច្បាប់របស់ចិន
14/05/2014 07:09
(VOVworld)-ក្នុងសេចក្តីជូនដំណឹងផ្ញើរជូនស្ថានទូត វៀតណាមប្រចាំនៅបារាំងនា ថ្ងៃទី១៣ឧសភា សមាគមមិត្តភាពបារាំង-វៀតណាម (AAFV)
បណ្តាសមាគម អង្គការមិត្តភាពបារាំង-វៀតណាមចោទប្រកាន់អំពើបញ្ជូនស្ថានីយ៍ខួងខុសច្បាប់របស់ចិន
សមាគមមិត្តភាពបារំាង-វៀតណាមរៀបចំទិវា "មិត្តភាពសាមគ្គីជាមួយវៀតណាម" (រូបថតៈ vov.vn) (VOVworld)-ក្នុងសេចក្តីជូនដំណឹងផ្ញើរជូនស្ថានទូតវៀតណាមប្រចាំនៅបារាំងនា ថ្ងៃទី១៣ឧសភា សមាគមមិត្តភាពបារាំង-វៀតណាម (AAFV)បានបរិហារទោស លើអំពើរំលោភច្បាប់អន្តរជាតិរបស់ចិន ពេលដែលចិនបានបញ្ជូនស្ថានីយ៍ខួង Haiyang Shiyou 981 ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្រ របស់ វៀតណាម។ សេចក្តីជូនដំណឹងនេះបានសង្កត់ធ្ងន់ថា “ចិនបានរំលោភទៅ លើ ច្បាប់អន្តរជាតិទៅតាមទស្សនៈរបស់ខ្លួន ដើរបញ្ច្រាស់ជាមួយបណ្តាទំនាក់ទំនង​សហប្រតិបត្តិការដែលបានបង្កើតឡើងមុននេះ”។​សេចក្តីជូនដំណឹងនេះក៏បាន អំពាវនាវចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 ចេញពីដែនសមុទ្ររបស់ វៀត ណាម ព្រមទាំងគោរពរាល់កិច្ចសន្យាតាក់តែងក្រមប្រតិបត្តិ​COCឲ្យបានឆាប់បំ ផុត។ ទន្ទឹមនឹងនោះ លោកស្រី Hélène Luc ព្រឹទ្ធសមាជិកកិត្តយស និងជាប្រធាន កិត្តយសសមាគមមិត្តភាពបារាំង​-វៀតណាមបានសរសេរលិខិត សម្តែងចំណង សាមគ្គីភាពជាមួយវៀតណាម៕