VOV WorldVOV World
បណ្ដាសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋអាមេរិកបន្ត ប្រឆាំងជំទាស់ច្បាប់ ObamaCare តទៅទៀត
07/11/2013 12:16
(VOVworld) – បណ្ដាសមាជិកសភានៃគណៈបក្ស សាធារណៈរដ្ឋអាមេរិកបន្ត ប្រឆាំងជំទាស់ច្បាប់ ObamaCare តទៅទៀត។
បណ្ដាសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋអាមេរិកបន្ត ប្រឆាំងជំទាស់ច្បាប់ ObamaCare តទៅទៀត
បណ្ដាសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋអាមេរិកបន្ត ប្រឆាំងជំទាស់ច្បាប់ ObamaCare តទៅទៀត។ (Image: wikipedia.com) (VOVworld) – បណ្ដាសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋអាមេរិកបន្តប្រឆាំង ជំទាស់ច្បាប់ ObamaCare តទៅទៀត។ កាយវិការនេះបានកើតមានឡើង បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាលភាពសង្គមអាមេរិក លោកស្រី Kathleen Selebius បានទទួលស្គាល់ថា៖ ចំនួនប្រជាជនចុះឈ្មោះក្នុងកម្មវិធីធានារ៉ាប់រងនេះ កំពុងស្ថិតក្នុងអត្រាទាបណាស់ដោយសារឧប្បត្តិហេតុខាង បច្ចេកទេសលើគេហទំព័រ Healthcare.gov។ ទន្ទឹមនឹងការរិះគន់លោកស្រី Selebius បណ្ដាសមាជិកសភានៃគណៈ បក្សសាធារណៈរដ្ឋបន្តប្រឆាំជំទាស់យ៉ាងខ្លាំងក្លាច្បាប់សុខាភិបាល ព្រមទាំង ចោទ ប្រកាន់រដ្ឋអំណាចរបស់ប្រធានាធិបតី Obama កំពុង “បោកប្រាស់” ប្រជាជនអំពីកម្មវិធី ObamaCare។ រីឯខ្លួនវិញ ប្រធានាធិបតី Obama ក៏បានសន្យានឹងខំប្រឹងប្រែងអស់ពី កំលាំងកាយចិត្តជំនះពុះពារលើការលំបាកជួរមុខដើម្បីជួយឧបត្ថម្ភប្រជាជនអាច ទទួលបានផលប្រយោជន៍នៃគោលនយោបាយធានារ៉ាប់រងថ្មី ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៤៕

More