បណ្ដាសមាជិកសភាអង់គ្លេសរិះគន់រដ្ឋាភិបាលគ្មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុង ការប្រយុទ្ធប្រឆាំងនឹង IS
05/02/2015 08:56
(VOVworld) – បណ្ដាសមាជិកសភាអង់គ្លេសរិះគន់រដ្ឋាភិបាលគ្មានយុទ្ធសាស្ត្រច្បាស់ លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹង IS។

បណ្ដាសមាជិកសភាអង់គ្លេសរិះគន់រដ្ឋាភិបាលគ្មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុង ការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA) (VOVworld) – បណ្ដាសមាជិកសភាអង់គ្លេសរិះគន់រដ្ឋាភិបាលគ្មានយុទ្ធសាស្ត្រច្បាស់ លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ ប្រការនេះត្រូវបាននាំចេញក្នុងរបាយការណ៍ របស់គណៈកម្មាធិការយោធាសភាអង់គ្លេស នាថ្ងៃទី ៥ កុម្ភៈ។ ប្រធាន គណៈកម្មា ធិការនេះ សមាជិកសភា Rory Stewart បានចាត់ទុកថា៖ ការចូលរួមរបស់អង់គ្លេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅអ៊ីរ៉ាក់និង ស៊ីរីនៅមិនទាន់មានយុទ្ធសាស្ត្រច្បាស់លាស់ឡើយ។ លោក Stewart បានសម្តែង ការភ្ញាក់ផ្អើលខណៈដែលបណ្ដាមន្ត្រីមានការទទួលខុសត្រូវក្នុងប្រការនេះមិន អាចពន្យល់ដ៏ច្បាស់លាស់នូវគោលដៅនិងភារកិច្ចរបស់អង់គ្លេសក្នុងយុទ្ធនាការ ប្រឆាំង IS នៅអ៊ីរ៉ាក់ ទេ។ គណៈកម្មាធិការយោធាអង់គ្លេសក៏បានរិះគន់យ៉ាង ខ្លាំងក្លាការដែលទាហាននៃប្រទេសនេះចូលរួមយុទ្ធនាការប្រឆាំង IS ដោយ ពុំមានព័ត៌មានចារកម្ម។ នេះគឺជាលើកដំបូងដែលអង់គ្លេសចូលរួមយុទ្ធនាការ មួយដឹកនាំដោយ អាមេរិកទាំងស្រុងគ្មានផែនការដោយឡែកណាមួយឡើយ៕
Related





