បណ្ដាតំបន់នៅវៀតណាមចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧
25/02/2017 08:51
(VOVworld) – សំដៅរំលឹកខួបលើកទី ៨៦ នៃទិវាបង្កើត សម្ព័ន្ធយុវជន កម្មុយនិស្តហូជីមិញ នាព្រឹកថ្ងៃទី ២៥ កុម្ភៈ គណៈកម្មាធិការសម្ព័ន្ធយុវជនខេត្ត Son La (ភាគខាង ជើងវៀតណាម) បានរៀបចំពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧ នៅស្រុក Mai Son។

បណ្ដាតំបន់នៅវៀតណាមចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧ (VOV) (VOVworld) – សំដៅរំលឹកខួបលើកទី ៨៦ នៃទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្ត ហូជីមិញ នាព្រឹកថ្ងៃទី ២៥ កុម្ភៈ គណៈកម្មាធិការសម្ព័ន្ធយុវជនខេត្ត Son La (ភាគ ខាងជើងវៀតណាម) បានរៀបចំពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧ នៅស្រុក Mai Son។ ថ្លែងមតិនៅពិធីនេះ លេខាគណៈកម្មាធិការសម្ព័ន្ធយុវជន ខេត្ត Son La លោក Vang A La បានឲ្យដឹងថា៖ «តាមរយៈបណ្ដាសកម្មភាពនៃខែយុវជន គណៈកម្មាធិការសម្ព័ន្ធយុវជនមាន គោលបំណងអប់រំប្រពៃណីត្រចះត្រចង់របស់សម្ព័ន្ធយុវជន រួមចំណែកលើកកំពស់ ការចំណេះដឹង ការទទួលខុសត្រូវរបស់ជំនាន់យុវវ័យក្នុងការរួមដៃជាមួយគណៈកម្មា ធិការសម្ព័ន្ធយុវជន រដ្ឋអំណាចនិងប្រជាពលរដ្ឋអនុវត្តគោលដៅខាង សេដ្ឋកិច្ច វប្បធម៌សង្គមការពារប្រទេសនិងសន្តិសុខក្នុងខេត្ត។» នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយនិងខេត្ត Binh Thuan (ភាគខាងត្បូង វៀតណាម) ក៏បានរៀបចំឡើងពិធីបំផុសនិងចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧» ផងដែរ៕
Related





