បន្តពូនជ្រុំអោយទំនាក់ទំនងសហប្រតិបត្តិការពិសេសវៀតណាម-ឡាវ
10/01/2014 10:54
បន្តពូនជ្រុំអោយទំនាក់ទំនងសហប្រតិបត្តិការពិសេសវៀតណាម-ឡាវ

ឧបនាយករដ្ឋមន្ត្រីឡាវ លោក Somsavad Lengsavath និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc(TTXVN) (VOV)_ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Som savad Lengsavath ដែលកំពុងមានដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម នា រសៀលថ្ងៃទី ៩ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន អោយដឹងថា៖រដ្ឋាភិបាលវៀតណាមនឹងបញ្ជាណែនាំគ្រប់ក្រសួងស្ថាប័ន អនុវត្តកម្ម វិធីសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយជោគជ័យ បង្កើតការលោតផ្លោះ ថ្មីក្នុងកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអប់រំបណ្ដុះ បណ្ដាល។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានស្នើរដ្ឋាភិបាល ឡាវអនុវត្ត ប្រកបដោយប្រសិទ្ធិភាពរាល់គំរោងការ អភិវឌ្ឍន៍ពាណិជ្ជ កម្មរវាងប្រទេស ទាំងពីរ ក្នុងដំណាក់កាល ២០០៨ -២០១៥។ ទន្ទឹមនឹងនោះ មានគោលបំណងថា៖ រដ្ឋាភិបាលឡាវ រួមសហការ ស្វែងរកប្រភពទុនអនវុត្តការតភ្ជាប់គមនាគមន៍រវាង ប្រទេសទាំងពីរ៕
Related




