បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី
18/09/2016 09:23
(VOVworld)- បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី។នេះជាការអះ អាងរបស់ប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni

ប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni (VOVworld)- បន្តជម្រុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី។នេះជាការអះ អាងរបស់ប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni ក្នុងពិធីអំណរសាទរខួបលើកទី ៧១នៃទិវាបុណ្យជាតិវៀតណាមថ្ងៃទី២កញ្ញាដោយស្ថានទូតវៀតណាមប្រចាំនៅអ៊ីតា លីរៀបចំឡើងនាថ្ងៃទី១៦កញ្ញា។ លោកស្រី Marina Sereni បានសង្កត់ធ្ងន់ថា កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់ វិស័យ។ហើយក្នុងរយៈពេល៣ឆ្នាំកន្លងទៅ តម្លៃសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀត ណាមជាមួយអ៊ីតាលីបានកើនឡើងទ្វេដង ជួយវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់អ៊ីតាលីក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien បានជូនដំណឹងអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមទៅ អ៊ីតាលី និងដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាអ៊ីតាលីមកវៀតណាមនឹងជា ព្រឹត្តិការណ៍សំខាន់ៗដែលប្រព្រឹត្តទៅពីឥឡូវដល់ដំណាចឆ្នាំ២០១៦នេះ៕
Related





