VOV WorldVOV World
បន្តជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាឲ្យមានការអភិវឌ្ឍខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ
10/04/2026 10:50
[VOVWORLD] - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១០ មេសា នៅរាជធានីភ្នំពេញ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្តេច សាយឈុំ។
បន្តជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាឲ្យមានការអភិវឌ្ឍខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ
10.4_am_chieu_16-_tiep_tuc_anh_1.jpg លោក ត្រឹន កឹម ទូ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិម និងសម្តេចសាយ ឈុំ (រូបថត៖ ហ័ង អិន/VOV) នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នារក្សាសន្ទុះនៃទំនាក់ទំនងដែលកំពុងអភិវឌ្ឍ យ៉ាងល្អប្រសើរនិងបានដាក់ចេញទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងនោះបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀត និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០ រវាងខេត្តយ៉ាឡាយ ជាមួយបណ្តាខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ។ នៅថ្ងៃដដែលនោះ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ បានអញ្ជើញចូលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងបានជួបជាមួយប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន៕  
TAG
VOV/VOVWORLD/បន្ត/ជំរុញ/ទំនាក់ទំនង/វៀតណាម/កម្ពុជា/អភិវឌ្ឍ/ខ្លាំងក្លាថែមទៀត

More