VOV WorldVOV World
បន្តការស្វែងរកយន្តហោះបាត់ខ្លួននៅសមុទ្រឥណ្ឌូាខាងត្បូង
21/03/2014 06:31
(VOVworld)-ស្ថាប័នសុវត្ថិភាពនាវាចរណ៍អូស្ត្រាលីឲ្យ ដឹងថា ការស្វែងរកវត្ថុចំនួនពីរដោយសង្ស័យថា ជាបំណែកយន្តហោះបាត់ខ្លួនMH370 របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី
បន្តការស្វែងរកយន្តហោះបាត់ខ្លួននៅសមុទ្រឥណ្ឌូាខាងត្បូង
ផែនទីតំបន់កំពុងស្វែងរករបស់កងកម្លាំងអូស្ត្រលីក្នុងថ្ងៃទី១៨ ១៩​និង២០មិនា (រូបថតៈ Reuters) (VOVworld)-ស្ថាប័នសុវត្ថិភាពនាវាចរណ៍អូស្ត្រាលីឲ្យដឹងថា ការស្វែងរកវត្ថុ​ចំនួនពីរដោយសង្ស័យថាជាបំណែកយន្តហោះបាត់ខ្លួនMH370របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី នឹងបានបន្តក្នុងថ្ងៃទី២១មិនា។ យន្តហោះចំនួន៤គ្រឿង របស់ស្ថាប័នពោលខាងលើ បានដំណើការពិនិត្យនៅតំបន់សមុទ្រឥណ្ឌូាខាង ត្បូង។ តាមស្ថាប័ននេះថា នាវាដឹកជញ្ចូនធំ១កំពុងស្វែងរកនៅតំបន់សមុទ្រឥណ្ឌូា នេះ​ ហើយមាននាវា១គ្រឿងទៀតកំពុងមកកាន់ទីកន្លែងដើម្បីបន្តដំណើការស្វែង រក។ ក្នុងថ្ងៃទី២០មិនា ក្រុមហ៊ុនដឹកជញ្ចូន១របស់ន័រវ៉ែសក៏បានជូនដំណឹងអំពីផែន ការ ស្វែងរកទាំងយប់វត្ថុចំនួន២ដែលអូស្រ្តាលីសង្ស័យថាជាបំណែករបស់យន្ត ហោះ MH370 ផងដែរ៕