VOV WorldVOV World
បន្តរបៀបវារៈសម័យប្រជុំទី៤៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
11/12/2015 11:45
VOVWORLD_បន្តរបៀបវារៈសម័យប្រជុំទី៤៣នាព្រឹកថ្ងៃទី១១ ធ្នូគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើពង្រាង
បន្តរបៀបវារៈសម័យប្រជុំទី៤៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
VOVWORLD_បន្តរបៀបវារៈសម័យប្រជុំទី៤៣នាព្រឹកថ្ងៃទី១១ធ្នូគណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើពង្រាងសេចក្តីសំរេចចិត្តផ្សព្វ ផ្សាយបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា និងការចរចារ ផ្លាស់ ប្ដូរកំណត់ទូតស្ដីពីការផ្ដល់ទិដ្ឋាការរវាងវៀតណាមនិងអាមេរិក។           ដោយសំលេងគាំទ្រ១០០% គណៈកម្មាធិការបានអនុម័តលើសេចក្តីសំរេច ចិត្តផ្សព្វផ្សាយបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា។ នាព្រឹកថ្ងៃ ទី១១ធ្នូ អង្គប្រជុំបានផ្ដល់មតិលើការចរចារផ្លាស់ប្ដូរកំណត់ទូតព្រមព្រៀងស្ដីពីការ ផ្ដល់ទិដ្ឋាការរវាងវៀតណាមនឹងអាមេរិក។ ការព្រមព្រៀងនេះនឹងមានសុពលភាព ក្រោយរយៈពេល៣០ថ្ងៃគិតតាំងពីពេលភាគីវៀតណាមទទួលបានកំណត់ទូត បញ្ជាក់យល់ព្រមពីភាគីអាមេរិកមក។            នាពេលរសៀលថ្ងៃដដែល មុននឹងដំណើរការសម័យប្រជុំបិតបញ្ចប់ គណៈ កម្មាធិការអចិន្ត្រៃរដ្ឋសភាបានវាយតំលៃលទ្ធផលនៃសម័យប្រជុំទី១០រដ្ឋសភានីតិ កាលទី១៣ ព្រមទាំងផ្ដល់យោបល់ជាជំហានដំបូងលើការរៀបចំឲ្យសម័យប្រជុំ លើកទី១១រដ្ឋសភានីតិកាលទី១៣៕