VOV WorldVOV World
បញ្ហា Brexit៖ ការជជែកគ្នាអំពីផែនការ Brexit រវាងរដ្ឋាភិបាល និងអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson
04/09/2018 08:54
(VOVWORLD) -នាថ្ងៃទី ៣ កញ្ញាអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឡើងសម្លេងច្រានចោលការរិះគន់របស់អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson អំពីផែនការ Chequers របស់ នាយករដ្ឋមន្ត្រី លោកស្រី Theresa May បាននិយាយថា អត្ថបទសរសេរអំពី Brexit របស់លោក Boris Johnson គឺគ្មានគំនិតថ្មីណាមួយ ដើម្បីរដ្ឋាភិបាលត្រូវផ្តល់ការពន្យល់ឡើយ។
បញ្ហា Brexit៖ ការជជែកគ្នាអំពីផែនការ Brexit រវាងរដ្ឋាភិបាល និងអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson
 អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson វិថី Downing បានអះអាងថា នាយករដ្ឋមន្ត្រី លោកស្រី Theresa May កំពុងអនុវត្តន៍តួនាទីដឹកនាំរបស់ខ្លួនយ៉ាងម៉ឹងម៉ាត់ជាមួយនឹងផែនការដ៏ប្រយ័ត្នប្រយ៉ែង ហើយសម្ដែងជំនឿជាក់ថាផែនការ Chequers របស់ នាយករដ្ឋមន្ត្រី លោកស្រី Theresa May នឹងទទួលបានការគាំទ្ររបស់សភាជាន់ទាប់អង់គ្លេស។ មុននេះ  ក្នុងអត្ថបទសរសេរមួយរបស់កាសែត Daily Telegraph អតីតរដ្ឋមន្ត្រីកាបរទេសអង់គ្លេសលោក Johnson បានរិះគន់ជាសាធារណៈថាផែនការ Checkers គឺជា "មហន្តរាយ" សម្រាប់ប្រទេសអង់គ្លេស។ លោក Johnson បន្តថា ផែនការពោលខាងលើរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May បានបោះបង់ចោលឧត្តមភាពជាច្រើនរបស់អង់គ្លេស ធ្វើឲ្យ អង់គ្លេសមានការខាតបង់នៅពេលចរចាជាមួយសហភាពអឺរ៉ុប និងរាំងខ្ទប់អង់គ្លេសក្នុងការចុះហត្ថលេខាលើការព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសទីបី នៅ ក្រៅប្លុក EU នាពេលខាងមុខផងដែរ៕