បញ្ហាជនចំណាកស្រុក៖ EU ជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់ប៊ុលហ្គារីទប់ទល់នឹងរលកជនភៀសខ្លួន
17/09/2016 08:29
(VOVworld) - នាថ្ងៃទី១៦ កញ្ញា ប្រធានគណៈកម្មា ធិការអឺរ៉ុបលោក Jean Claude Juncker ឲ្យដឹងថា សហ ភាពអឺរ៉ុប (EU) បានសំរេចលើការផ្ដល់ទឹកប្រាក់ចំនួន ១០៨លានអឺរ៉ូសំរាប់ប៊ុលហ្គារី សំដៅជួយប្រទេសនេះ បង្កើនកិច្ចការពារខ្សែព្រំដែនជាប់ជាមួយទួរគី ដែលជាខ្សែផ្លូវស្នូលដែលជនចំណាកស្រុកប្រើប្រាស់ដើម្បីទៅកាន់អឺរ៉ុប។

រលកជនចំណាកស្រុកហូរចូលទ្វីបអឺរ៉ុប (រូបថត៖Reuters/TTXVN) (VOVworld) - នាថ្ងៃទី១៦ កញ្ញា ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean Claude Juncker ឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានសំរេចលើការផ្ដល់ទឹកប្រាក់ ចំនួន១០៨ លានអឺរ៉ូសំរាប់ប៊ុលហ្គារី សំដៅជួយប្រទេសនេះបង្កើនកិច្ចការពារខ្សែ ព្រំដែនជាប់ ជាមួយទួរគី ដែលជាខ្សែផ្លូវស្នូលដែលជនចំណាកស្រុកប្រើប្រាស់ ដើម្បីទៅកាន់ អឺរ៉ុប។ជនភៀសខ្លួនជាង១លាននាក់ដែលរត់ចេញពីតំបន់ជំលោះនិង ភាពក្រីក្រ នៅប្រទេសមជ្ឈឹមបូព៌ានិងអាហ្វ្រិកនានា បានទៅកាន់អឺរ៉ុបក្នុងឆ្នាំមុន។ភាគច្រើន ក្នុងនោះបានទៅកាន់ក្រិកតាមរយៈទួរគី ជាប្រទេសមានខ្សែព្រំដែនរួមជាមួយ ប៊ុលហ្គារី។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្នុងរយៈពេល២ថ្ងៃកន្លងទៅ កងកម្លាំង យាមល្បាតនៅសមុទ្ររបស់លីប៊ី បានចាប់រារាំងជនចំណាកស្រុកជាង១ពាន់ ៤រយនាក់ នៅពេលកំពុងខំប្រឹងប្រែងឆ្លងសមុទ្រមេឌីទេរ៉ាណេដើម្បីទៅកាន់អឺរ៉ុប៕
Related





