បញ្ហាប្រឆាំងភេរវកម្ម៖ព្រមានអំពីគ្រោះអាសន្នភេរវកម្មក្នុងឱកាស EURO ២០១៦
15/05/2016 08:51
(VOVworld) - នាថ្ងៃទី១៤ ឧសភា នាយកស្ថាប័ន ប៉ូលីសអឺរ៉ុប (Europol) លោក Rob Wainwright បាន ព្រមានអំពីគ្រោះអាសន្នកើតឡើងការវាយប្រហារ ភេរវកម្មក្នុងរយៈពេលប្រព្រឹត្តទៅវគ្គផ្ដាច់ព្រ័ត្រការ ប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប២០១៦ (EURO ២០១៦) នារដូវក្ដៅនៅបារាំង។

លោក Rob Wainwright (ខាងឆ្វេង) ព្រមានអំពីគ្រោះអាសន្នភេរវកម្មនៅ EURO ២០១៦ (រូបថត៖EPA) (VOVworld) - នាថ្ងៃទី១៤ ឧសភា នាយកស្ថាប័នប៉ូលីសអឺរ៉ុប (Europol) លោក Rob Wainwright បានព្រមានអំពីគ្រោះអាសន្នកើតឡើងការវាយប្រហារភេរវកម្ម ក្នុងរយៈ ពេលប្រព្រឹត្តទៅវគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប២០១៦ (EURO ២០១៦) នារដូវក្ដៅនៅបារាំង។តាមលោក Rob Wainwright ថា EURO ២០១៦អាច ក្លាយទៅជាគោលដៅរបស់ពួកភេរករ ដោយសារក្រុមជ្រុលនិយមនាបច្ចុប្បន្នមាន និន្នាការជ្រើសរើសគោលដៅងាយស្រួលដូចជាហាងកាហ្វេ ភោជនីយដ្ឋាន និង រោងមហោស្រព។លោក Rob Wainwright បានអំពាវនាវឲ្យប្រទេស អឺរ៉ុបទាំងអស់ កសាងមូលដ្ឋានឯកសាររួមស្ដីអំពីពួកខ្មាន់កាំភ្លើងដ៏គ្រោះថ្នាក់ដើម្បីទប់ស្កាត់ការ វាយប្រហារភេរវកម្មឲ្យទាន់ពេលវេលា។តាមការស្ថិតិរបស់ស្ថាប័នសន្តិសុខថា មានខ្មាន់កាំភ្លើងអឺរ៉ុបជាង៥ពាន់នាក់បានទៅកាន់ស៊ីរីឬអ៊ីរ៉ាក់ដើម្បីចូលរួមអង្គការ ភេរវកម្មនានាដូចជាអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។នាបច្ចុប្បន្ន មួយភាគបី នៃបរិមាណក្រុមខ្មាន់កាំភ្លើងនេះបានវិលត្រឡប់មកអឺរ៉ុបវិញ៕
Related





