VOV WorldVOV World
បញ្ហាប្រឆាំងភេរវកម្ម៖អាមេរិកកំទិចមេដឹកនាំជាន់ខ្ពស់ចំនួន២រូបរបស់ IS
19/05/2016 08:30
(VOVworld) - យុទ្ធនាការវាយប្រហារតាមជើងអាកាស របស់អាមេរិកបានកំទិចខ្មាន់កាំភ្លើងមានតំលៃខ្ពស់ ចំនួន២រូបនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ អ៊ីរ៉ាក់ ខណៈដែលកងកម្លាំងសន្តិសុខនៃប្រទេសនេះ ចាប់ផ្ដើមបោសសំអាតមុខសញ្ញាអ៊ីស្លាមជ្រុលនិយមនៅទីប្រជុំជន Rutba ខេត្ត Anbar។
បញ្ហាប្រឆាំងភេរវកម្ម៖អាមេរិកកំទិចមេដឹកនាំជាន់ខ្ពស់ចំនួន២រូបរបស់ IS
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter ថ្លែងមតិនៅរដ្ឋធានីវ៉ាស៊ីនតោន  (រូបថត៖AFP/TTXVN) (VOVworld) - យុទ្ធនាការវាយប្រហារតាមជើងអាកាសរបស់អាមេរិកបានកំទិចខ្មាន់ កាំភ្លើងមានតំលៃខ្ពស់ចំនួន២រូបនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងសន្តិសុខនៃប្រទេសនេះចាប់ផ្ដើមបោសសំអាតមុខសញ្ញា អ៊ីស្លាមជ្រុលនិយមនៅទីប្រជុំជន Rutba ខេត្ត Anbar។នាថ្ងៃទី១៨ ឧសភា អ្នកនាំពាក្យ សម្ព័ន្ធភាពយោធាប្រឆាំង IS ដឹកនាំដោយអាមេរិក វរសេនីយ៍ឯក Steve Warren បាន ឲ្យដឹងថា ការវាយប្រហារតាមជើងអាកាសនាថ្ងៃទី១៣ ឧសភា កន្លងទៅបានកំទិច ឈ្មោះ Abu Hamza ឈ្មោះ Abu Safiya និងខ្មាន់ កាំភ្លើងមួយនាក់ទៀតរបស់ IS។ ឈ្មោះ Hamza ជាអតីតសមាជិកនៃក្រុម Al-Qaeda ដែលអាមេរិកចាត់ទុកថា ជាមេ គំនិតនៅពីក្រោយការវាយប្រហារតម្រង់ទៅលើ ពលរដ្ឋប្រទេសនេះក្នុងយុទ្ធនាការ អ៊ីរ៉ាក់សេរីភាព។រីឯឈ្មោះ Safiya ជាអ្នកមាន ការទទួលខុសត្រូវក្នុងការវាយប្រហារ ដោយអាវុធគីមីនៅជ្រលងភ្នំទន្លេ Euphrates៕