បញ្ហាសមុទ្រខាងកើតជាចំណុចស្នូលក្នុងសន្និសីទកំពូលអាស៊ាន២៤
12/05/2014 08:24
Vovworld-នាថ្ងៃទី១១ឧសភាគណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកដល់ក្រុងហាណូយ បញ្ចប់ដំណើរចូលរួមសន្និសីទកំពូលសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)លើកទី២៤។

បញ្ហាសមុទ្រខាងកើតជាចំណុចស្នូលក្នុងសន្និសីទកំពូលអាស៊ាន២៤ (vietnamplus.vn) Vovworld-នាថ្ងៃទី១១ឧសភាគណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកដល់ក្រុងហាណូយ បញ្ចប់ដំណើរចូលរួមសន្និសីទកំពូលសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)លើកទី២៤។ ស្ដីពីលទ្ធផលសន្និសីទ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា បញ្ហាសមុទ្រខាង កើតជាចំណុចស្នូលក្នុងសន្និសីទលើកនេះ។ បណ្ដាថ្នាក់ដឹកនាំអាស៊ានសុទ្ធតែ សម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលចិនជាលើកដំបូងដាក់ ស្ថានីយ៍ខួងនិងបញ្ជូននាវាការពារជាច្រើនក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសសមាជិកមួយរបស់អាស៊ាន ចាត់ទុកនេះជា សកម្មភាពគ្រោះថ្នាក់ រំលោភលើច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលចិនជាភាគីចុះហត្ថលេខាមួយ។ បណ្ដាថ្នាក់ដឹកនាំបានឯកភាពអាស៊ានត្រូវសម្ដែងគោលជំហររួមអំពីស្ថានភាព បច្ចុប្បន្ននៅសមុទ្រខាងកើត សំណូមពរបណ្ដាភាគីរក្សាការអត់ធ្មត់មិនប្រើប្រាស់ អំពើហឹង្សាដោះស្រាយជំលោះនានាដោយសន្តិវិធីគោរពច្បាប់អន្តរជាតិនិង UNCLOS អនុវត្តយ៉ាងពេញលេញ DOC និងកសាងក្រុមប្រតិបត្តិដំបន់នៅសមុទ្រ ខាងកើត (COC) យ៉ាងឆាប់រហ័ស។ ប្រទេសអាស៊ាននានាបានឯកភាពអនុម័ត លើសេចក្តីថ្លែងការណ៍ដោយឡែករបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីបញ្ហា សមុទ្រខាងកើត។ ប្រការនេះបង្ហាញនូវសាមគ្គីភាពឯកភាពខ្ពស់និងតួនាទីម្ចាស់ការ ការទទួលខុសត្រូវរបស់អាស៊ានចំពោះសន្តិភាពស្ថិរភាពនិងសន្តិសុខសមុទ្រខាង កើតនិយាយដោយឡែកនិងដំបន់និយាយរួម។ នេះជាលើកដំបូងដែលអាស៊ានបាន ចេញសេចក្តីថ្លែងការណ៍រួមអំពីស្ថានភាពដ៏ស្មុគស្មាញដែលគំរាមកំហែងដល់ សន្តិភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។ ទន្ទឹមនឹងបញ្ហាសមុទ្រខាងកើត បណ្ដាថ្នាក់ដឹកនាំអាស៊ានក៏បានពិភាគ្សាអំពី វិធានការជំរុញដំណើរការកសាងសហគមន៍អាស៊ាននិងពិភាគ្សាអំពីទិសដៅ អភិវឌ្ឍន៍របស់សហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ជាដើម៕
Related





