VOV WorldVOV World
បញ្ញាវ័ន្ត អ្នកមុខអ្នកការសាសនារួមមតិចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
20/03/2013 10:48
(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ គណះកម្មាធិការ​មជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាមបានរៀបចំសន្និសីតយកមតិបញ្ញាវ័ន្ត ​មេធាវី ជនឆ្នើមនៃបណ្ដាជនជាតិភាគតិច អ្នកមុខ អ្នកការសាសនា រួមមតិ​ចូលក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២
បញ្ញាវ័ន្ត អ្នកមុខអ្នកការសាសនារួមមតិចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ គណះកម្មាធិការមជ្ឈឹម រណះសិរ្យ មាតុភូមិវៀតណាមបានរៀបចំសន្និសីតយកមតិបញ្ញាវ័ន្តមេធាវី ជនឆ្នើមនៃបណ្ដាជន ជាតិភាគតិច អ្នកមុខ អ្នកការសាសនា រួមមតិ​ចូលក្នុងសេចក្ដីព្រាងធ្វើវិសោធនកម្ម  រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បន្តអះអាង និង​សម្ដែងច្បាស់លាស់សតិអារម្មណ៍ ​ពង្រីកកម្លាំង ផែនមហាសាមគ្គីជាតិ ​និងចាត់​​ទុកផែនមហាសាមគ្គីជាតិ ជាកម្លាំងចលករ ប្រភពកម្លាំង ធំធេងដើម្បី​កសាង ​ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ប៉ុន្តែ រដ្ឋធម្មនុញ្ញ ត្រូវកំណត់​ ច្បាស់​លាស់ និងកំណត់តួនាទីយុទ្ធសាស្ត្រ របស់បញ្ហាជនជាតិ និងសាមគ្គីបណ្ដា ជនជាតិ សិទ្ធិនិងកាតព្វកិច្ចសមភាពរបស់បណ្ដាជនជាតិ បណ្ដាគោលការណ៍គោល នយោបាយដោះស្រាយបញ្ហាជនជាតិផ្សេងៗ…ស្ដីអំពីបញ្ហាជំនឿ សាសនាត្រូវបាន កំណត់ច្បាស់លាស់ ​ក្នុងមាត្រាទី២៥ នៃសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ  ១៩៩២ ប៉ុន្តែ ព្រះដេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សារអភិបាលកិច្ចមជ្ឈឹម សមាគមពុទ្ធ​សាសនា​វៀត​ណាម បានចាត់ទុកថា÷ “ ប្រការទី២៥ ត្រូវបំពេញបន្ថែមមាត្រាទី១ទៀតគឺ÷​ រដ្ឋបង្កលក្ខណះ​ដើម្បី​បណ្ដាអង្គការ សាសនា ធ្វើសកម្មភាពត្រឹមត្រូវតាមច្បាប់ ល​ក្ខ័ណ្តិកះធម្មនុញ្ញ របស់បណ្ដាសាសនា  ដែលបានរដ្ឋទទួលស្គាល់។ បញ្ហានេះ រដ្ឋ​នៅតែធានា បង្កលក្ខណះដើម្បីបណ្ដាអង្គការសា សនាធ្វើសកម្មភាពតាមច្បាប់។ នេះគឺជាបណ្ដាការកំណត់ដែលមានស្រាប់ហើយ ប៉ុន្តែ  ឥឡូវនេះ បញ្ជូលក្នុងរដ្ឋធម្មនុញ្ញ ជាប្រការល្អ ដើម្បីប្រជាជននិងអន្តរជាតិបានដឹងនិងយល់  អំពីការយក​ចិត្តទុកដាក់របស់យើង និងយើងធានាជីវភាពរស់នៅសាសនា ចំពោះអ្នក​កាន់ សាសនា៕  ”