VOV WorldVOV World
បើកទូលាយទ្វារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ង់
02/06/2016 08:54
(VOVworld)-សក្តានុភាព ឱកាស យថាទស្សន៍និងវិធានការសម្រាប់ជម្រុញទំនាក់ ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ងនាពេលខាងមុខ
បើកទូលាយទ្វារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ង់
បើកទូលាយទ្វារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ង់ (VOVworld)-សក្តានុភាព ឱកាស យថាទស្សន៍និងវិធានការសម្រាប់ជម្រុញទំនាក់  ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ងនាពេលខាងមុខ ជាប្រធានបទនៃ សិក្ខាសាលាមួយក្នុងចំណោមសិក្ខាសាលាចំនួនពីរដែលមានទ្រង់ទ្រាយធំនឹងបាន ប្រព្រឹត្តទៅនៅទីក្រុងប៊ែកឡាំងនាថ្ងៃទី២២មិថុនាខាងមុខ។ នេះជាព័ត៌មាន ដែល បានលោក Doan Xuan Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រ ចាំនៅអាល្លឺម៉ង់ ប្រកាស នៅក្នុងសន្និសីទកាសែតថ្មីៗនេះ។ លោក Doan Xuan Hung បានឲ្យដឹង ថា សិក្ខា សាលាចំនួនពីរនេះជាឱកាសជួយអង្គភាពអាជីវកម្មអាល្លឺម៉ង់យល់ ច្បាស់នូវសក្តា នុភាព និងវិធានការខិតមកជិតជាមួយទីផ្សាររបស់វៀតណាម ព្រមទាំងជួយឲ្យអង្គ ភាពអាជីវកម្មវៀតណាមមានវិធានការជាក់ស្តែងសម្រាប់ ទាក់ទាញការវិនិយោគពី អាល្លឺម៉ង់។ ស្ថានទូតវៀតណាមនៅអាល្លឺម៉ង់នឹងដើរតួ​នាទីជាស្ពានតភ្ជាប់អង្គភាព អាជីវកម្មក្នុងការជ្រៀតចូលទីផ្សារនិងស្វែងរកឱកាស រួម ទាំងដោះស្រាយរាល់ បញ្ហាកើតមានឡើងនៅពេលធ្វើអាជីវកម្មនិងវិនិយោគនៅ វៀតណាមទៀតផង៕