VOV WorldVOV World
បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាន ប័ននិតិប្រតិបត្តិអូស្ត្រាលី
15/09/2015 09:56
(VOVworld) - នាថ្ងៃទី១៤ កញ្ញា នៅរដ្ឋធានី Canberra រដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាមលោក Tran Dai Quang ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ អូស្ត្រាលី បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីក្រសួង យុត្តិធម៌អូស្រ្តាលីលោក George Brandis។
បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាន ប័ននិតិប្រតិបត្តិអូស្ត្រាលី
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang​និង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អូស្រ្តាលីលោក George Brandis  (VOVworld) - នាថ្ងៃទី១៤ កញ្ញា នៅរដ្ឋធានី Canberra រដ្ឋមន្រ្តីក្រសួងនគរបាលវៀត ណាមលោក Tran Dai Quang ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អូស្រ្តាលីលោក George Brandis។នៅទីនេះ លោក George Brandis បានអះអាងថា ដំណើរ ទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តី Tran Dai Quang គឺជារបត់សំខាន់ក្នុងទំនាក់ទំនង សហប្រតិបត្តិការ រវាងក្រសួងនគរបាលវៀតណាមជាមួយស្ថានប័ននិតិប្រតិបតិ្ត អូស្ត្រាលី។សំដៅ បង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតនាពេលខាងមុខ ភាគី ទាំងពីរបានឯក ភាពថា នឹងត្រួតពិនិត្យ បំពេញបន្ថែម កែលំអរប្រព័ន្ធឯកសារ សហប្រតិបតិ្តការ ព្រមទាំងជំរុញការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងជួយ ឧបត្ថម្ភគ្នាទៅវិញ ទៅមកស្ដីពីច្បាប់ព្រហ្មទ័ណ្ឌ ក៏ដូចជាគាំទ្រគ្នានៅវេទិការពហុភាគី សិក្ខាសាលា អន្តរជាតិផងដែរ។ នាថ្ងៃដដែល លោករដ្ឋមន្រ្តី Tran Dai Quang និងគណៈប្រតិភូ ក្រសួងនគរបាល វៀតណាមក៏បានទៅសាកសួរសុខទុក្ខនិងជួបសំណេះសំ ណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី៕

More