VOV WorldVOV World
បើកការដ្ឋានសាងសង់ដងទង់ជាតិនៅកោះ Tho Chu ខេត្ត Kien Giang
17/05/2014 08:42
Vovworld-នាថ្ងៃទី១៧ឧសភានៅទួល Tay ឃុំ Tho Chau កោះ Tho Chu ស្រុក Phu Quoc ខេត្ត Kien Giang មជ្ឈឹមសមាគមនិស្សិតវៀតណាមបាន​រៀបចំ​ពិធីបើក​ការដ្ឋាន​សំណង់ដងទង់ជាតិជាមួយតំលៃសរុបជាង១ពាន់លានដុង។
បើកការដ្ឋានសាងសង់ដងទង់ជាតិនៅកោះ Tho Chu ខេត្ត Kien Giang
បើកការដ្ឋានសាងសង់ដងទង់ជាតិនៅកោះ Tho Chu ខេត្ត Kien Giang (tuoitreonlines)         Vovworld-នាថ្ងៃទី១៧ឧសភានៅទួល Tay ឃុំ Tho Chau កោះ Tho Chu ស្រុក Phu Quoc ខេត្ត Kien Giang មជ្ឈឹមសមាគមនិស្សិតវៀតណាមបាន​រៀបចំ​ពិធីបើក​ ការដ្ឋាន​សំណង់ដងទង់ជាតិជាមួយតំលៃសរុបជាង១ពាន់លានដុង។ ដង​ទង់ជាតិ នៅ​កោះ Tho Chu មានកំពស់២៥ម៉ែត្រ ទំហ៊ុំទង់ជាតិមាន២៨ម៉ែត្រ​ក្រឡា។ នេះជា​ សំណង់​​ដងទង់ជាតិទី២ដោយសមាគមនិស្សិតវៀតណាមបំផុស​និងសាងសង់ បន្ទាប់​ពី​ដ​ងទង់ជាតិនៅភ្នំ Thoi Loi ស្រុកកោះ Ly Son ខេត្ត Quang Ngai។         កោះ Tho Chu ជាកោះនៅដំបន់សមុទ្រនីរតីនៃមាតុប្រទេស ជាប់នឹង​ប្រទេស​​​​ ក្នុង​​ដំបន់ដូចជាថៃ​កម្ពុជាម៉ាឡេស៊ី​ដោយហេតុនេះការសាងសង់ដង​ទង់​ជាតិ មាតុប្រទេសអះអាងអធិបតេយ្យភាពកោះសមុទ្រពិសិទ្ធិរបស់វៀតណាម។         ក៏ក្នុងព្រឹកថ្ងៃដ៏ដែល នៅទីក្រុង Can Tho សម្ព័ន្ធយុវជនទីក្រុង Can Tho បាន​ សហការ​ជាមួយគណៈកម្មាធិការបក្សសាលាជាន់ខ្ពស់វិជ្ជាជីវទីក្រុង Can Tho រៀបចំ​ បើក​សម្ភោធន៍រូបសណ្ឋានបង្គោលសីមាអធិបតេយ្យភាពកោះ Truong Sa ក្នុង បរិវេណ​សាលាសំដៅបង្ហាញទឹកចិត្តស្នេហាជាតិស្មារតីឆ្ពោះទៅសមុទ្រកោះដើម្បី បង្កើនកំលាំងចលករសំរាប់យុទ្ធជនក្នុងការតស៊ូការពារអធិបតេយ្យភាពសមុទ្រកោះ វៀតណាម៕