VOV WorldVOV World
បើកមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១
27/12/2025 09:08
(VOVWORLD) - មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ ដោយប្រធានបទ "ប្រឡងប្រណាំងវានុវត្តន៍ ច្នៃប្រឌិត និងពន្លឿនការស្ទុះផ្លោះឈានទៅមុខ នាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា អរិយធម៌ និងវិបុលភាព" បានបើកនាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហាណូយ។
បើកមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១
អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូចូលរួមមហាសន្និបាត។ រូបថត៖ VOV អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាច្រើនរូបេបស់បក្សនិងរដ្ឋ រួមជាមួយប្រតិភូផ្លូវការជាង ២០០០នាក់ បានចូលរួមក្នុងមហាសន្និបាតនេះ។ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។ រូបថត៖ VOV នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរមជ្ឈិមបានលើកច្បាស់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសជាតិបានប្រឈមមុខនឹងការលំបាកនិងឧបសគ្គរាប់មិនអស់ មិនត្រឹមតែនៅក្នុងដំណាក់កាលប៉ុណ្ណោះទេ ប៉ុន្តែមានលក្ខណៈប្រវត្តិសាស្ត្រទៀតផង។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់បក្ស ការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីប្រជាជននិងសហគមន៍ធុរកិច្ច កិច្ចសហប្រតិបត្តិការ និងជំនួយពីមិត្តភក្តិអន្តរជាតិ ប្រទេសវៀតណាមបានយកឈ្នះរាល់ឧបសគ្គ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាបើកមហាសន្និបាត។ រូបថត៖ VOV
TAG
VOV/VOVworld/មហាសន្និបាត/ប្រឡងប្រណាំងស្នេហាជាតិ/វៀតណាម​