បើកសម្ពោធន៍មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលដើមដំបូងនៅតំបន់ Tay Nguyen
20/02/2014 11:35
(VOV)_នាព្រឹកថ្ងៃទី ២០ កុម្ភះ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)

បើកសម្ពោធន៍មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលដើមដំបូងនៅតំបន់ Tay Nguyen(http://tainguyenmoitruong.com.vn/) (VOV)_នាព្រឹកថ្ងៃទី ២០ កុម្ភះ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/Dioxin ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បានបើកសម្ពោធន៍ ដាក់អោយដំណើការមជ្ឈមណ្ឌលហោលបំបាត់ជាតិពុល និងនីតិសម្បទាឡើងវិញ សំរាប់ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin និងប្រជាជនក្នុងតំបន់ ភូមិសាស្ត្រ។ នេះគឺជា មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលទី៣ក្នុងទូទាំងប្រទេស និងជាមជ្ឈមណ្ឌលដើមដំបូងនៅតំបន់Tay Nguyen តំបន់ខ្ពង់រាប។ លោកស្រីNguyen Thi Hien ប្រធានសមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/Dioxin ទីក្រុង Da Nang បានអោយដឹងថា៖ “ យើងខ្ញុំកសាងមជ្ឈមណ្ឌលនេះគឺសំដៅបង្កើនសុខភាពសំរាប់បណ្ដា ជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin និងអ្នកមានគោលបំណងបង្កើនសុខ ភាព។” មជ្ឈមណ្ឌលនេះត្រូវបានសាងសង់លើផ្ទៃដីជាង៣០០ម៉ែត្រក្រឡា ដោយមាន ទុនវិនិយោគជាង២,២ ពាន់លានដុង ដោយមូលនិធិ Harris Freeman ( អាមេរិក) ផ្តល់ ជំនួយ៕
Related





