VOV WorldVOV World
បើកសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១
05/10/2015 10:04
(VOV)_​សន្និបាត លើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី​១១​ត្រូវបានបើក នាព្រឹកថ្ងៃទី៥ តុលា នៅទីក្រុងហាណូយ។
បើកសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១
បើកសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ (VOV)_​សន្និបាត លើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី​១១​ត្រូវ បានបើក នាព្រឹកថ្ងៃទី៥ តុលា នៅទីក្រុងហាណូយ។ ថ្លែងមតិបើកសន្និបាត អគ្គ លេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានក្រើនរំលឹក​ដល់ បញ្ហាសំខាន់មួយចំនួន ដើម្បីអង្គសន្និបាតពិនិត្យមើល និងសម្រេច។ ស្ដីពីស្ថាន ភាពសេដ្ឋកិច្ច សង្គម អគ្គលេខាបក្ស លោក  ​ Nguyen Phu​Trong ​ស្នើថា៖           “ យើងត្រូវតែយកចិត្តទុកដាក់វិភាគ វាយតំលៃចំពោះការជះឥទ្ធិពលរបស់ បំរ៉ែ​បំរួល​មិនប្រក្រតីនៅលើពិភពលោក និងក្នុងតំបន់ ទៅលើខឿនសេដ្ឋកិច្ច  សង្គម​វៀតណាម។​ជាពិសេសគឺឥទ្ធិពលពីខឿនសេដ្ឋកិច្ចសកលស្ដារឡើងវិញ យឹតយាវ ​សេដ្ឋកិច្ច​របស់ប្រទេសធំៗ​ជួបការលំបាកជាច្រើន និងការថយចុះរបស់ តំលៃប្រេងសាំង​ពិភពលោក ក៏ដូច​ជាការបញ្ចុះ​តំលៃប្រាក់យ័នរបស់ចិននិងប្រាក់រ បស់ប្រទេស​ផ្សេងៗ។ វិភាគ ព្យាករណ៍ស្ថានភាព​ក្នុង​ប៉ុន្មានខែចុងឆ្នាំ២០១៥ និង ឆ្នាំ ២០១៦ ​ពិសេសគឺនិន្នាការបំរ៉ែបំរួលរបស់ទីផ្សារ​ពិភពលោក ននិងការធ្វើ សមាហរណកម្មជាក់ស្ដែងរបស់ប្រទេសជាតិក្នុងតំបន់និង​ពិភពលោក។ ពីនោះ  ដាក់ចេញគោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ក្នុង​ការបញ្ជាណែនាំ  អនុវត្ត បង្កើត​ឡើងជំហានលោតផ្លោះអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គម ឆ្នាំ ២០១៦និងឆ្នាំជាបន្ត។ ”           ស្ដីពីខ្លឹមសារត្រៀមរៀបចំកម្មាភិបាល សំរាប់គណៈកម្មាធិការមជ្ឈឹមបក្ស  ​នីតិកាលទី១២ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖            “ នៅមហាសន្និបាតទលើកនេះ ការិយាល័យនយោបាយបានជូនលទ្ធផល​ ឧទ្ទេសនាមកម្មាភិបាល ចំពោះបក្សភាគគ្រប់ជាន់ថ្នាក់ និងស្ថាប័នមួយចំនួន​ចំ ណុះមជ្ឈឹម។ តាមនោះ ការិយាល័យនយោបាយនឹងបញ្ជាណែនាំ បន្តត្រៀម ​រៀបចំ សុក្រិតសំណុំឯកសារ ពិនិត្យមើលទៅលើករណីជាក់ស្ដែង ។ ក៏នៅកិច្ច ប្រជុំលើកនេះ ជាលើកដំបូងហើយដែលការិយាល័យនយោបាយបានជូន របាយការណ៍ស្ដីពីការងារត្រៀមរៀបចំកម្មាភិបាលសំរាប់ការិយាល័យនយោ បាយ គណៈលេខា និងមុខដំណែងស្នូល។”           ទន្ទឹមនឹងនោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើ​អោយ៖  ​មជ្ឈឹមពិភាក្សា សម្រេចទៅលើបញ្ហាស្នូល ក្នុងគំរោងផែនការ ដើម្បីបញ្ជាណែ​ នាំការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៤ និងបោះឆ្នោតក្រុមប្រឹក្សាប្រជាជន គ្រប់​ជាន់ថ្នាក់ អាណត្តិ 2016- 2021។ សង្កត់ធ្ងន់ទៅលើ​សារសំខាន់នៃកម្មវិធី ​ សន្និបាត​​​មជ្ឈឹម​លើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើ​ អោយមជ្ឈឹម ត្រូវប្រមូលផ្តុំស្រាវជ្រាវ ពិភាក្សា និងផ្តល់មតិដើម្បីបន្តសុក្រិត ​និ ង​ពិនិត្យមើល សម្រេចនៅចុងសម័យប្រជុំ៕