បើកថ្នាក់រៀនភាសាវៀតណាមដើមដំបូងនៅម៉ាឡេស៊ី
17/10/2016 09:18
(VOV)_នាថ្ងៃទី១៦តុលា ក្លិបនារីវៀតណាមនៅម៉ាឡេស៊ី បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី បើកថ្នាក់រៀនភាសាវៀតណាម ដើមដំបូងសំរាប់ កូនចៅជនវៀតណាមនៅទីនេះ។ មានកូនសិស្សចំនួន៣០នាក់បានចូលរៀន ហើយបានបែងចែកជា២ថ្នាក់។ ក្នុងនោះ មាន៨០%ជាកូនចៅរបស់នារីវៀតណាម
បើកថ្នាក់រៀនភាសាវៀតណាមដើមដំបូងនៅម៉ាឡេស៊ី (VOV)_នាថ្ងៃទី១៦តុលា ក្លិបនារីវៀតណាមនៅម៉ាឡេស៊ី បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី បើកថ្នាក់រៀនភាសាវៀតណាម ដើមដំបូងសំរាប់ កូនចៅជនវៀតណាមនៅទីនេះ។ មានកូនសិស្សចំនួន៣០នាក់បានចូលរៀន ហើយបានបែងចែកជា២ថ្នាក់។ ក្នុងនោះ មាន៨០%ជាកូនចៅរបស់នារីវៀតណាម មានប្តីជាជនបរទេសហើយមួយទៀតគឺកូនចៅរបស់កម្មាភិបាល បុគ្គលិក និងក្រុមហ៊ុនវៀតណាម ដែលកំពុងធ្វើការនិងរស់នៅនៅទីនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ាឡេស៊ី លោក Pham Cao Phong បានសង្កត់ធ្ងន់ថា៖ ការ បង្រៀនភាសាវៀតណាមនេះមិនគ្រាន់តែជាការបង្រៀនភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការផ្សព្វផ្សាយអំពីវប្បធម៌វៀតណាម ដើម្បីកុមារទាំងនេះនឹងក្លាយទៅ ជាស្ពានតភ្ជាប់ទំនាក់ទំនងវៀតណាមជាមួយម៉ាឡេស៊ី៕
Related





