VOV WorldVOV World
ប្រារព្ធ “សប្ដាហ៍ជួយជ្រោមជ្រែងសិក្សារៀនសូត្រអស់មួយជីវិតឆ្នាំ២០១៥”
02/10/2015 09:38
(VOVworld) - សប្ដាហ៍ជួយជ្រោមជ្រែងសិក្សារៀន សូត្រអស់មួយជីវិតឆ្នាំ២០១៥ នៃខេត្ត Quang Ninh ភាគ ខាងជើងវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី៨ តុលា ជាមួយសកម្មភាពជាច្រើនដូចជា សិក្ខា សាលា ទស្សនា មហោស្រព សិល្បៈ សកម្មភាពកីឡាជាដើម។
ប្រារព្ធ “សប្ដាហ៍ជួយជ្រោមជ្រែងសិក្សារៀនសូត្រអស់មួយជីវិតឆ្នាំ២០១៥”
ប្អូនៗសិស្សានុសិស្សជាច្រើនកុះករចូលរួមពិធីប្រារព្ធនេះ (រូបថត៖baoquangninh.com.vn) (VOVworld) - សប្ដាហ៍ជួយជ្រោមជ្រែងសិក្សារៀនសូត្រអស់មួយជីវិតឆ្នាំ២០១៥នៃ ខេត្ត Quang Ninh ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី៨ តុលា ជាមួយសកម្មភាពជាច្រើនដូចជា សិក្ខាសាលា ទស្សនា មហោស្រព សិល្បៈ សកម្មភាពកីឡាជាដើម។នៅពីធីប្រារព្ធនាព្រឹកថ្ងៃទី២ តុលានៅទីក្រុង Ha Long លោក Vu Ngoc Giao ប្រធានគណៈកម្មាធិការឃោសនានិងអប់រំខេត្ត Quang Ninh បានឲ្យដឹងថា៖ “រដ្ឋអំណាចតំបន់​ ស្ថាប័ន មន្ទីរ សាលារៀនគប្បីសហការយ៉ាងស្អិតរមួយជាមួយ ផ្នែកអប់រំនិងបណ្ដុះបណ្ដាល ជំរុញខ្លាំងការងារឃោសនាអំពីគោលដៅ អត្ថន័យ និងតួនាទីរបស់ការសិក្សារៀនសូត្រអស់មួយជីវិត អភិវឌ្ឍន៍វប្បធម៌អានក្លាយទៅ ជាទំនៀមទំលាប់ លក្ខណៈវប្បធម៌ដ៏ល្អប្រសើរក្នុងគ្រួសារនិមួយៗ ប្រជាជន សិស្សានុសិស្សនិងនិស្សិតម្នាកៗ”៕