VOV WorldVOV World
ប្រារព្ធមហាសន្និបាតបក្សភាគទីក្រុង Can Tho និងខេត្ត Bac Ninh
24/09/2015 10:20
(VOVworld) - ដោយប្រធានបទ “សាមគ្គីភាព-ច្នៃប្រ ឌិត-មានវិន័យ-អភិវឌ្ឍន៍” មហា សន្និបាតបក្សភាគ ទីក្រុង Can Tho លើកទី១៣អាណត្តិ២០១៥-២០២០​ បានប្រា រព្ធឡើងនាព្រឹកថ្ងៃទី២៤ កញ្ញា។
ប្រារព្ធមហាសន្និបាតបក្សភាគទីក្រុង Can Tho និងខេត្ត Bac Ninh
(VOVworld) - ដោយប្រធានបទ “សាមគ្គីភាព-ច្នៃប្រឌិត-មានវិន័យ-អភិវឌ្ឍន៍” មហា សន្និបាតបក្សភាគទីក្រុង Can Tho លើកទី១៣អាណត្តិ២០១៥-២០២០​ បានប្រារព្ធ ឡើងនាព្រឹកថ្ងៃទី២៤ កញ្ញា។ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកអចិន្ត្រៃ គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផល សេដ្ឋកិច្ចសង្គមដែលទីក្រុងទទួលបានដោយរួមវិភាគទានយ៉ាងសកម្មក្នុងការអភិ វឌ្ឍន៍នៃតំបន់ទាំងស្រុងនិងប្រទេសជាតិ សក្តិសមជាទីក្រុងមជ្ឈ មណ្ឌលនៃតំបន់ វាលទំនាបទន្លេ Cuu Long។ “Can Tho ត្រូវខំប្រឹងប្រែងជាទីក្រុងមួយក្នុងចំណោមទីក្រុងឈានមុខក្នុងបុព្វហេតុ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ដែលមានតួនាទីជំរុញតំបន់ទាំងស្រុង។ ដើម្បីទទួលបានគោលដៅនោះ ទីក្រុង Can Tho ត្រូវការមានយន្តការទាក់ទាញ ប្រភពទុនវិនិយោគ ទាក់ទាញប្រភពកម្លាំងនិងផ្នែកសេដ្ឋកិច្ចនានា។ព្រមទាំងយក ចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចផងដែរ”។   ទិដ្ឋភាពនៃមហាសន្និបាតបក្សភាគទីក្រុង Can Tho នាថ្ងៃដដែល ថ្លែងមតិនៅមហាសន្និបាតបក្សភាគខេត្ត Bac Ninh លើកទី១៩ប្រធាន គណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក​ To Huy Rua បាន សំណូមពរឲ្យខេត្ត Bac Ninh ចាំបាច់ត្រូវតភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយ ការអភិ វឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនូវវិស័យវប្បធម៌សង្គម លើកកំពស់គុណភាព ប្រភព ធនធានមនុស្ស។  “Bac Ninh ចាំបាច់ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយការផ្ទេរប្ដូររូបសណ្ឋានកំណើនតាមទិសលើកកំពស់សមត្ថ ភាពប្រកួតប្រជែង។ក្នុងដំណាក់កាលនាពេលខាងមុខ ប្រមូលផ្ដុំទាក់ទាញរូប សណ្ឋានឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មជួយឧបត្ថម្ភ ឧស្សាហកម្ម បច្ចេកវិទ្យាអេឡិចត្រូនិក ព័ត៌មានដើម្បីនាំខេត្ត Bac Ninh ក្លាយទៅជាខឿន ឧស្សាហកម្មទំនើប”៕