VOV WorldVOV World
ប្រារព្ធសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម
10/11/2015 09:12
(VOVworld) - នេះជាសកម្មភាពជួបប្រាស្រ័យវប្បធម៌ សំដៅអនុវត្តន៍ផែនការសហប្រតិបតិ្តការវប្បធម៌- សិល្បៈរវាង ប្រទេសទាំងពីរក្នុងដំណាក់កាល២០១២- ២០១៧។
ប្រារព្ធសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម
កម្មវិធីសម្ដែងសិល្បៈរបស់សិល្បករសិល្បការិនីកម្ពុជា (រូបថត៖TTXVN) (VOVworld) - សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមបានប្រារព្ធឡើងជាផ្លូវការនៅ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយប់ថ្ងៃទី៩ វិច្ឆិកា។នេះជាសកម្មភាព ជួបប្រាស្រ័យវប្បធម៌សំដៅអនុវត្តន៍ផែនការសហប្រតិបតិ្តការវប្បធម៌-សិល្បៈរវាង ប្រទេសទាំងពីរក្នុងដំណាក់កាល២០១២-២០១៧។ចំណុចលេចធ្លោនៃព្រឹត្តិការណ៍ លើកនេះជាពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាឯករាជ្យរបស់ព្រះរាជាណា ចក្រកម្ពុជានិងកម្មវិធីសំដែងសិល្បៈដ៏វិសេសវិសាលស្វាគមន៍សប្ដាហ៍វប្បធម៌ កម្ពុជានៅរោងមហោស្រព Ben Thanh។ថន់ ប៊ុនហេង និស្សិតកម្ពុជាមួយនាក់ដែល កំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ បានចែករំលែកថា៖ “ជាជនកម្ពុជាមួយនាក់ ខ្ញុំសប្បាយយ៉ាងក្រៃលែងនៅពេលចូលរួមកម្មវិធីនេះ។វា មានអត្ថន័យសំខាន់ណាស់ដោយសារវាជួយឲ្យមនុស្សវ័យក្មេងបានស្វែងយល់អំពី ខឿន វប្បធម៌នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។ភាគីទាំងពីរនឹងសហប្រតិបតិ្ត ការ ដ៏យូរអង្វែង មិត្តភាពនិងសន្តិភាពជានិច្ច”៕