ប្រែក្លាយកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុទៅជាផែនការធ្វើសកម្មភាព
17/05/2016 08:25
(VOVworld) - ប្រាំខែក្រោយពីបណ្ដាប្រទេសទទួល បានកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាស ធាតុមក នាថ្ងៃទី១៦ ឧសភា មជ្ឈដ្ឋានការទូតនៃ ប្រទេសសមាជិកអ.ស.បបានចាប់ផ្ដើមវង់ចរចារថ្មី សំដៅប្រែក្លាយឯកសារពោលខាងលើទៅជាផែនការធ្វើសកម្មភាពមានលក្ខណៈអាចធ្វើបានយូរអង្វែង។

រដ្ឋមន្រ្តីបរិស្ថាននៃក្រុមប្រទេស G៧ នៅសន្និសីទនៅទីក្រុង Toyama ប្រទេសជប៉ុននាថ្ងៃទី១៦ ឧសភា (រូបថត៖Kyodo/TTXVN) (VOVworld) - ប្រាំខែក្រោយពីបណ្ដាប្រទេសទទួលបានកិច្ចព្រមព្រៀងប៉ារីសស្ដីអំពី បម្រែបម្រួលអាកាសធាតុមក នាថ្ងៃទី១៦ ឧសភា មជ្ឈដ្ឋានការទូតនៃប្រទេសសមា ជិកអ.ស.បបានចាប់ផ្ដើមវង់ចរចារថ្មីសំដៅប្រែក្លាយឯកសារពោលខាងលើទៅជា ផែនការធ្វើសកម្មភាពមានលក្ខណៈអាចធ្វើបានយូរអង្វែង។ថ្លែងមតិបើកសម័យប្រជុំ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ អគ្គលេខាធិការអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បស្ដីអំពីបម្រែបម្រួលអាកាសធាតុ (UNFCCC) លោកស្រី Christiana Figueres បានសង្កត់ធ្ងន់ថា ពិភពលោកទាំងមូល សុទ្ធតែរួមដៃអនុវត្តន៍រាល់ការសន្យាចំពោះគោលដៅសកលលោកដែលត្រូវបាន លើកឡើងក្នុងកិច្ចព្រមព្រៀងប៉ារីស ហើយឥឡូវនេះប្រទេសទាំងអស់ត្រូវដាក់ ចេញទិសដៅលំអិតមួយឆ្ពោះទៅអនាគតមានសុវត្ថិភាព ភាពសម្បូររុងរឿងនិង មិនជះឥទ្ធិពលទៅលើអាកាសធាតុ។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) បានសន្យាថា នឹងដើរតួនាទីដឹកនាំក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសក៏ដូចជា ខិតខំប្រឹងប្រែងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធិភាព ក្នុងនោះមាន ការកែច្នៃសំរាម៕
Related





