ប្រទេសចំនួន៦០សន្យាការពារបរិស្ថានសមុទ្រ
07/10/2015 10:04
(VOVworld) - សន្និសីទអន្តរជាតិអំពីមហាសាគរលើក ទី២ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Valparaiso របស់ ឈីលីបានបិទបញ្ចប់នាថ្ងៃទី៦ តុលាដោយកិច្ចសន្យា ទប់ស្កាត់ស្ថានភាពធ្វើការនេសាទដោយខុសច្បាប់ និងបំពុលបរិស្ថានសមុទ្រ។

(VOVworld) - សន្និសីទអន្តរជាតិអំពីមហាសាគរលើកទី២ដែលបានប្រព្រឹត្តទៅនៅ ទីក្រុង Valparaiso របស់ឈីលីបានបិទបញ្ចប់នាថ្ងៃទី៦ តុលាដោយកិច្ចសន្យាទប់ ស្កាត់ស្ថានភាពធ្វើការនេសាទដោយខុសច្បាប់និងបំពុលបរិស្ថានសមុទ្រ។ថ្លែងមតិ នៅសម័យបញ្ចប់ រដ្ឋមន្រ្តីការបរទេសឈីលី Heraldo Munoz បានឲ្យដឹងថា តំណាង ជាង៥០០នាក់មកពីប្រទេសចំនួន៦០លើពិភពលោកបានបញ្ចេញ សំណើរ ផែន ការចំនួន៨០សំដៅការពារមហាសាគរនិងបរិស្ថានជាមួយប្រភព ចំណាយរហូតដល់២,១ពាន់លានដុល្លាអាមេរិក។រដ្ឋមន្រ្តីការបរទេស Munoz បានស្វាគមន៍រាល់ ការរួមវិភាគទានរបស់សហគមន៍អន្តរជាតិលើវិស័យនេះ ជាពិ សេសគឺអាមេរិក ញូវេហ្សេឡង់និងសហភាពអឺរ៉ុប។ សូមបញ្ជាក់ថាសន្និសីទអន្តរជាតិអំពីមហា សាគរលើកទី១មុននេះបានប្រព្រឹត្តទៅនៅអាមេរិកតាមការផ្ដើមគំនិតរបស់រដ្ឋ មន្រ្តីការបរទេសអាមេរិកលោក John Kerry៕
Related





