VOV WorldVOV World
ប្រទេសជាសមាជិកចំនួន១២ប្រកាសនូវខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងTPP ក្នុងពេលដំណាលគ្នា
06/11/2015 06:50
(VOVworld)-នារសៀលថ្ងៃទី៥វិច្ឆិកា (តាមម៉ោងហាណូយ) ឯកសារជាភាសា អង់គ្លេសនៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
ប្រទេសជាសមាជិកចំនួន១២ប្រកាសនូវខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងTPP ក្នុងពេលដំណាលគ្នា
ប្រទេសជាសមាជិកចំនួន១២ប្រកាសនូវខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងTPP ក្នុងពេលដំណាលគ្នា (VOVworld)-នារសៀលថ្ងៃទី៥វិច្ឆិកា (តាមម៉ោងហាណូយ) ឯកសារជាភាសាអង់គ្លេស នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលបានប្រទេស ជាសមាជិកចំនួន១២ក្នុងនោះមានវៀតណាមបានធ្វើការប្រកាស។ ​តាមទម្លាប់ចរចារ អន្តរជាតិ កិច្ចព្រមព្រៀងមួយត្រូវ បានប្រកាសតែនៅពេលភាគីចូលរួមកិច្ចចរចានានា សម្រេចរួចរាល់បែបបទ គតិយុត្តិ។ ប៉ុន្តែ ចំពោះមុខនូវតម្រូវការស្វែងយល់ព័ត៌មាន របស់អង្គភាពអាជី វកម្មនិងប្រជាជពលរដ្ឋ ប្រទេសទាំងអស់ដែលចូលរួមចរចារ TPP នេះ បានសម្រេចចិត្តប្រកាសនូវ ខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ ទោះបីជាបែប បទគតិយុត្តិមិនទាន់ រួចរាល់ក៏ដោយ។ ការប្រកាសនូវខ្លឹមសាទាំងស្រុងនៃកិច្ចព្រម ព្រៀង TPP នេះបានប្រព្រឹត្តទៅ ខណៈដែលដំណើរការចរចាបានបិទ បញ្ចប់ក្រោយ រយៈពេលមួយខែ។ បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងនេះ​ប្រទេសនានានឹងចំណាយ ពេលវេលាជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនស្រាវជ្រាវមុននឹងឈាន ដល់ការ ចុះហត្ថលេខាជាផ្លូវការ ក្នុងអំឡុងពេលពី៦០ទៅដល់៩០ថ្ងៃ។ ក្រោយពេលបានចុះ ហត្ថលេខាជាផ្លូវការ ប្រទេសទាំងអស់នឹងអនុវត្តបែប បទអនុម័តកិច្ចព្រមព្រៀងនេះ ជាឯកឆ័ន្ទដោយគោរពតាមច្បាប់របស់ប្រទេស សាមី៕