ប្រទេសកូរ៉េខាងជើងប្រកាសដំណើរការសាកល្បងនុយក្លេអ៊ែរប្រកបដោយជោគជ័យ
09/09/2016 10:29
(VOVworld) – នាថ្ងៃទី ៩ កញ្ញា សារព័ត៌មានជាតិរបស់ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ថា៖ ប្រទេសនេះពិត ជាបានបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរពិតប្រាក ដមែននាថ្ងៃដដែល។

ប្រទេសកូរ៉េខាងជើងប្រកាសដំណើរការសាកល្បងនុយក្លេអ៊ែរប្រកបដោយជោគជ័យ (VNA) (VOVworld) – នាថ្ងៃទី ៩ កញ្ញា សារព័ត៌មានជាតិរបស់ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ថា៖ ប្រទេសនេះពិតជាបានបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ពិតប្រាកដមែននាថ្ងៃដដែល។ នេះគឺជាការដំណើរសាកល្បងនុយក្លេអ៊ែរទី ៥ របស់ព្យុងយ៉ាង។ ខណៈដែលនោះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងបានដក ស្រង់ពាក្យសំដីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសនេះមួយរូបបានឲ្យដឹង ថា៖ កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានស្នើរឲ្យក្រុមប្រឹកស្សាសន្តិសុខ អ.ស.ប. រៀប ចំកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីទង្វើពោលខាងលើរបស់កូរ៉េខាង ជើង។ នាថ្ងៃដដែល ក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាសប្រឆាំង ជំទាស់បំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរប្រាកដមែន។ រីឯ លេខាធិការសារ ព័ត៌មាននៃសេតវិ មាន លោក Josh Earnest បានឲ្យដឹងថា៖ ប្រធានាធិបតី អាមេរិក លោក Barack Obama ព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ ព្រមទាំង ស្នើរឲ្យបណ្ដាថ្នាក់ដឹកនាំរបស់ កូរ៉េខាងត្បូងនិងជប៉ុនពិគ្រោះយោបល់សំដៅ ធានាថា៖ រាល់ទង្វើបង្ករឿងហេតុ របស់ព្យុងយ៉ាងនឹងត្រូវបានដាក់ទណ្ឌកម្ម។ ពីក្រុងប៉ារីស វិមាន Elysee បានឲ្យ ដឹងថា៖ បារាំងថ្កោលទោសយ៉ាងខ្លាំងក្លា ការសាកល្បងនុយក្លេអ៊ែរលើកទី ៥ នេះរបស់ប្រទេសកូរ៉េខាងជើង៕
Related
More




