ប្រទេសមួយចំនួនបិទទ្វារស្ថាប័នការទូតប្រចាំនៅទួរគី
20/12/2016 10:14
(VOVworld) – នាថ្ងៃទី ២០ ធ្នូ ស្ថានទូតអាមេរិកប្រចាំនៅ ទួរគីបានប្រកាសបិទ ទ្វារស្ថានទូតរបស់ខ្លួននៅទីក្រុង Ankara និងស្ថានកុងស៊ូលប្រចាំនៅទីក្រុង Instanbul និង Adana បន្ទាប់ពីការបាញ់កាំភ្លើងនៅខាងក្រៅស្ថានទូត អាមេរិក ប្រចាំនៅរដ្ឋធានី Ankara នាយប់ថ្ងៃទី ១៩ ធ្នូ។

ប្រទេសមួយចំនួនបិទទ្វារស្ថាប័នការទូតប្រចាំនៅទួរគី (trandaiquang.org) (VOVworld) – នាថ្ងៃទី ២០ ធ្នូ ស្ថានទូតអាមេរិកប្រចាំនៅទួរគីបានប្រកាសបិទ ទ្វារស្ថានទូតរបស់ខ្លួននៅទីក្រុង Ankara និងស្ថានកុងស៊ូលប្រចាំនៅទីក្រុង Instanbul និង Adana បន្ទាប់ពីការបាញ់កាំភ្លើងនៅខាងក្រៅស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានី Ankara នាយប់ថ្ងៃទី ១៩ ធ្នូ។ នាបច្ចុប្បន្ន ប្រជាពលរដ្ឋអាមេរិក ទាំងអស់ត្រូវបានព្រមានមិនឲ្យមកក្បែរស្ថានទូតអាមេរិកប្រចាំនៅ Ankara។ ក្នុងពេលនោះ ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅ Ankara ក៏បានប្រកាសបិទទ្វាររាល់ស្ថាន កុងស៊ុលនៅទីក្រុង Instanbul ទីក្រុង Trabzon និងទីក្រុង Erzurum នាថ្ងៃដដែល ដោយសារ ការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅទីនេះ។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយទៀត អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov នាថ្ងៃទី ២០ ធ្នូ បានឲ្យដឹងថា៖ សមាជិកចំនួន ១៨ នាក់តំណាងឲ្យស្ថាប័នសមត្ថ កិច្ចគណៈកម្មាធិការធ្វើការស៊ើបអង្គេតសហព័ន្ធរុស្ស៊ីរួមជាមួយក្រសួងការបរ ទេស រុស្ស៊ីបានមកដល់ទួរគីដើម្បីចូលរួមការធ្វើស៊ើបអង្គេតការធ្វើឃាតឯក អគ្គរដ្ឋទូត រុស្ស៊ី លោក Andrei Karlov។ នាថ្ងៃទី ១៩ ធ្នូ ក្រសួងការបរទេសម៉ិច ស៊ិកបានថ្កោលទោសយ៉ាងខ្លាំងការសម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Andrei Karlov នៅទួរគីហើយសង្កត់ធ្ងន់មិនទទួលស្គាល់សកម្មភាពភេរវកម្មស្ថិតនៅក្នុងរូបភាព ណាក៏ដោយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពាវនាវ សហការប្រឆាំងភេរវកម្ម៕
Related




