ប្រទេសនានានៅទ្វីបអាហ្វ្រិកដាក់គោលដៅស្ដារផ្ទៃដីព្រៃឈើចំនួន១០០លានហិចតា
07/12/2015 10:54
(VOVworld) - នាថ្ងៃទី៦ ធ្នូ ក្រុមប្រទេសនៅទ្វីបអាហ្វ្រិក និងអ្នកផ្ដល់ជំនួយឧបត្ថម្ភ នានាបានប្រកាសការផ្ដើម គំនិតមួយពោរពេញទៅដោយមហិច្ឆតាដោយមាន គៅលដៅនោះគឺចាប់ពីពេលនេះដល់ឆ្នាំ២០៣០នឹង ដាំដើមឈើលើផ្ទៃដីទំនេនិងព្រៃរេចរឹលចំនួន១០០លានហិចតានៅទ្វីបអាហ្វ្រិកទាំងមូល។

ប្រទេសនានានៅទ្វីបអាហ្វ្រិកដាក់គោលដៅដល់ឆ្នាំ២០៣០នឹងស្ដារផ្ទៃដីព្រៃឈើចំនួន១០០លានហិចតា (VOVworld) - នាថ្ងៃទី៦ ធ្នូ ក្រុមប្រទេសនៅទ្វីបអាហ្វ្រិកនិងអ្នកផ្ដល់ជំនួយឧបត្ថម្ភ នានាបានប្រកាសការផ្ដើមគំនិតមួយពោរពេញទៅដោយមហិច្ឆតាដោយមានគោល ដៅនោះគឺចាប់ពីពេលនេះដល់ឆ្នាំ២០៣០នឹងដាំដើមឈើលើផ្ទៃដីទំនេនិងព្រៃ រេចរឹលចំនួន១០០លានហិចតានៅទ្វីបអាហ្វ្រិកទាំងមូល។គំរោងការណ៍មានឈ្មោះ “ការផ្ដើមគំនិតស្ដារព្រៃឈើនៅទ្វីបអាហ្វ្រិក” (AFR ១០០)ត្រូវបានចាប់បដិសន្ធិ ដោយឈរលើគោលបំណងដាំព្រៃឈើឡើងវិញ បង្កើនផ្ទៃព្រៃឈើធម្មជាតិដែល ជួយស្រូបយកបិរមាណឧស្ម័នកាបោនដ៏ធំក្នុងបរិស្ថាន ព្រមទាំងបង្កើតការងារធ្វើ សំរាប់ជនក្រីក្រនៅតំបន់ជនបទទៀងផង។ ផែនការពោលខាងលើត្រូវបានប្រកាសនៅខាងក្រៅសន្និសីទលើកទី២១អនុសញ្ញា ក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្ដីពីបំរ៉ែបំរួលអាកាសធាតុ (COP ២១) ដែល កំពុងប្រព្រឹត្តទៅនៅបារាំង៕
Related





