VOV WorldVOV World
ប្រទេសអាស៊ានបង្កើនសាមគ្គីភាពឯកភាព
31/05/2016 06:53
(VOVworld) - ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Najib បានលើកច្បាស់ថា ក្នុងស្ថានភាពនាបច្ចុប្បន្ន អាស៊ានគប្បីបញ្ចប់ការចរចារយ៉ាងឆាប់រហ័ស ហើយ ចុះហត្ថលេខា ជាមួយចិនលើក្រមប្រតិបតិ្តនៅសមុទ្រ ខាងកើត (COC)។
ប្រទេសអាស៊ានបង្កើនសាមគ្គីភាពឯកភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖Guardian) (VOVworld) – នាថ្ងៃទី៣០ ឧសភា ថ្លែងមតិនៅសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី៣០ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានសង្កត់ធ្ងន់ថា បើទោះបីជាត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនក្ដី តែអាស៊ានត្រូវការបង្កើន សាមគ្គីភាព ឯកភាពនិងការតភ្ជាប់គ្នាដើម្បីបន្តទទួលបានទំនុកទុកចិត្តនិងសក្តិសម ទៅនឹងតួនាទីមជ្ឈមណ្ឌលរបស់តំបន់ក្នុងកាលៈទេសៈដែលភូមិសាស្ត្រនយោបាយ តំបន់មានការផ្លាស់ប្ដូរទាំងបរិយាកាសបណ្ដាញអ៊ីធឺណែត លើដីគោក នៅសមុទ្រ និងលើអាកាសទៀតផង។ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Najib បានលើក ច្បាស់ថា ក្នុងស្ថានភាពនាបច្ចុប្បន្ន អាស៊ានគប្បីបញ្ចប់ការចរចារយ៉ាងឆាប់រហ័ស ហើយចុះហត្ថលេខា ជាមួយចិនលើក្រមប្រតិបតិ្តនៅសមុទ្រ ខាងកើត (COC)។ក្នុង រយៈពេលរង់ចាំ ម៉ាឡេស៊ីបានអំពាវនាវឲ្យភាគីទាំងអស់ អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបតិ្តរបស់ភាគី នានានៅសមុទ្រខាងកើត (DOC)។ លោក Najib ក៏បានឲ្យ ដឹងថែមទៀតថា ម៉ាឡេស៊ីនឹងបន្តផ្អែកទៅលើផ្លូវការទូតនិងជំនួបសន្ទនាដើម្បីដោះស្រាយជំលោះ ដោយសន្តិវិធី៕