VOV WorldVOV World
ប្រទេសរុស្ស៊ីទីតាំងពិសេសជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗ
22/05/2015 10:23
(VOVworld) - នារសៀលថ្ងៃទី២១ ឧសភា លោក Pham Quang Nghi លេខា គណៈកម្មាធិការទីក្រុងហាណូយ បានទទួលជួបសន្ទនាជាមួយលោក Konstantin Vasilievich ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម។
ប្រទេសរុស្ស៊ីទីតាំងពិសេសជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗ
លេខាគណៈកម្មាធិការទីក្រុងហាណូយលោក Pham Quang Nghi និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasilievich​(រូបថត៖hanoimoi.com.vn) (VOVworld) - នារសៀលថ្ងៃទី២១ ឧសភា លោក Pham Quang Nghi លេខាគណៈកម្មា ធិការទីក្រុងហាណូយ បានទទួលជួបសន្ទនាជាមួយលោក Konstantin Vasilievich ឯក អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម។នៅទីនេះ លោក Pham Quang Nghi បានសង្កត់ ធ្ងន់ថា ប្រទេសរុស្ស៊ីមានឋានៈពិសេសជានិច្ចក្នុងដួងចិត្ត របស់ប្រជាជនវៀតណាម ម្នាក់ៗ។លោក Pham Quang Nghi បានថ្លែងថា វៀតណាមនិយាយរួមនិងទីក្រុងហា ណូយនិយាយដោយឡែកជានិច្ចកាលបង្ក លក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុន រុស្ស៊ីមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម និងមានគោលបំណងថាទំនាក់ទំនង ពាណិជ្ជកម្មរវាងភាគីទាំង២នឹងមានការបោះជំហានអភិវឌ្ឍន៍ថ្មីយ៉ាងឆាប់ៗ។ ឯកអគ្គរដ្ឋទូត Konstantin Vasilievich បានសង្កត់ធ្ងន់ថា រុស្ស៊ីនិងវៀតណាមមាន ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដ៏យូរអង្វែង ដោយហេតុនេះ នាពេល មកកាន់វៀតណាមទទួលបេសកកម្មថ្មី លោកនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តដើម្បីរួមចំណែកធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែស៊ីជំរៅពី១ថ្ងៃ ទៅ១ថ្ងៃ៕