ប្រធានាធិបតី Azerbaijan បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
18/05/2014 09:19
Vovworld-ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីសាធារណៈរដ្ឋ Azerbaijan លោក Ilham Aliyev នៅវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់២០ឧសភា តាមសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។

ប្រធានាធិបតីសាធារណៈរដ្ឋ Azerbaijan លោក Ilham Aliyev (Azernews.az) Vovworld-ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីសាធារណៈរដ្ឋ Azerbaijan លោក Ilham Aliyev នៅវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ ២០ឧសភា តាមសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ តាមរបៀបវារៈ ពិធីទទួលជាផ្លូវការប្រធានាធិបតីសាធារណៈរដ្ឋ Azerbaijan លោក Ilham Aliyev បានប្រព្រឹត្តទៅដ៏មហោឡារិកនាថ្ងៃទី១៩ឧសភានៅវិមាន ប្រធានរដ្ឋ រដ្ឋធានីហាណូយ។ បន្ទាប់នោះ អ្នកប្រមុខរដ្ឋទាំងពីររូបនឹងដំណើរការ ចរចារអំពីបញ្ហាយកចិត្តទុកដាក់ដូចគ្នា។ នាថ្ងៃដ៏ដែល ប្រធានាធិបតី Ilham Aliyev បានមកជួបសម្ដែងការគួរសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងនាយក រដ្ឋមន្ត្រីលោក Nguyen Tan Dung៕
Related





